Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​បា​នប​ញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មាន​ឆ្លង​ជំងឺ​អ៊ុត​ស្វា​ទៅ​ព្យាបាល​នៅ​ពេទ្យ​រុស្សី

បានផុស

នៅ

ក្រ​សូង​សុខាភិបាល​បា​នប​ញ្ជូន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​កើត​ជំងឺ​អ៊ុត​ស្វា​គេច​មកពី​ប្រ​ទេស​ថៃ​ចូលមក​កម្ពុជា​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រុស្សី​កាលពី​ម៉ោង​១៩​និង​១០​នាទី​ក្រោយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​បុរស​នេះ​កាលពី​ល្ងាច​ថ្ងៃទី​២៣​កក្កដា​នេះ​រួចមក​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តីពី​ការរកឃើញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មាន​ជំងឺ​អ៊ុត​ស្វា​ចុះ​នៅ​យប់​នៅ​ថ្ងៃ​ទី​២៣​កក្កដា​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយពីទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​សុខាភិបាល​នៃ​ព្រះ​ជាណា​ចក្រ​ថៃ​ កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ស្ដីអំពី​លទ្ធភាព​នៃ​ការ​គេចខ្លួន របស់​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​អាជ្ញាធរ​សុខាភិបាល​ថៃ​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​វិជ្ជមាន​វីរុស​អុត​ស្វា​ធ្វើដំណើរ ឆ្លង​ព្រំដែន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​មក​,ថ្នាក់ដឹកនាំ និង​មន្ដ្រី​ឆ្លើយតប​បន្ទាន់​ក្រសួងសុខាភិបាល រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ អាជ្ញាធរមាន​សមត្ថកិច្ច និង​មន្ត្រី​សុខា​ភិ​បាល​រាជ​ធានី​-​ខេត្ត​ទាំងអស់ បានធ្វើ​សកម្មភាព​ដោយបាន​ត្រួត​ពិនិត្យ និង​ស្វែងរក អ្នកជំងឺ​អ៊ុត​ស្វា​ដែលជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ រហូតមកដល់​ម៉ោង​ប្រហែលជា ១៧និង៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២ អាជ្ញាធរ​សមត្ថកិច្ច​ថ្នាក់ជាតិ និង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត បាន​រកឃើញ​បុរស​នេះ ដែល​កំពុងតែ​ស្នាក់នៅ​ផ្ទះសំណាក់​មួយ នៅ​ផ្លូវ ៤៣០ សង្កាត់​ទួល​ទំពូង (​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការ រាជធានី​ភ្នំពេញ។

បុរស​ជននី​ហ្សេ​រី​យ៉ា​រូប​នេះ​មានឈ្មោះ អូស​ម៉ុង​សាហា​ហ្សី​រី​ម (OSMOND CHHAZIRIM) អាយុ ២៧​ឆ្នាំ កាន់​ប៉ា​ស្តី​លេខ A10414328 ជា​អ្នក​ទេសចរណ៍ និង​មាន​ប្រវត្តិ​នៃ​ការធ្វើដំណើរ​ចូល​មក​ទឹកដី​ថៃ កោះ​ភូ​កេ​ត នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​។ ប​ច្ចុ​ប្បន្ន​អ្នកជំងឺ​អុត​ស្វា​ខាងលើនេះ ត្រូវបាន​មន្ទីរ​សុខា​ភិ​បាល​រាជធានី​ភ្នំពេញ​ចាត់ចែង​ដឹក​តាម​រថយន្ត​សង្គ្រោះបន្ទាន់ បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​នៅវេលា​ម៉ោង ១៧:១០​នាទី រួច​ល់ហើយ​។

ដើម្បី​ការពារ​ការ​ចម្លង​នៃ​វីរុស​អ៊ុត​ស្វា​ក្រសួងសុខាភិបាល សូម​អំពាវ​នា​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងអស់ ដាក់ខ្លួន​ដោយឡែក ហើយ​ស្វែងរក​ការពិនិត្យ​សុខភាព ឬ​ផ្តល់ព័ត៌មាន​មក​ក្រុមគ្រូពេទ្យ​ដែល​នៅ​ជិត​លោកអ្នក ឬ​ជូន ព័ត៌មាន​ទៅ​លេខ ១១៥ ដើម្បី​ទទួលបាន​ការជួយជ្រោមជ្រែង ពិនិត្យ​សុខភាព ស្វែងរក​ការចម្លង​បន្ត និង​ដើម្បី​ចូលរួម​កាច់​ផ្តាច់​ខ្សែចម្លង​រុស អុត​ស្វា​នេះ​បាន​ទាន់ពេលវេលា​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​អ៊ុត​ស្វា ដែល​ក្រសួង​បានចេញ សេចក្តីណែនាំ​ជារឿយៗ ជាពិសេស មិនត្រូវ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អ៊ុត​ស្វា សត្វព្រៃ និង​ត្រូវ​បរិភោគ​អាហារ​ឆ្អិន​ល្អ ព្រមទាំង អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត ដោយ​ឧស្សាហ៍​លាង​សម្អាង​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល និង​ស្វែងរក​ការពិនិត្យ ព្យាបាល​ប្រសិន​បើសិន​មាន​រោគសញ្ញា​សង្ស័យ​។ ក្រសួងសុខាភិបាល និង​បន្តធ្វើ​ការជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវត្តន៍​នៃ​បញ្ហា សុខភាព​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​របស់​ក្រសួងសុខាភិបាល៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១៣ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម