Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី អំពាវនាវពលរដ្ឋធ្លាប់ទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា សូមទាក់ទងទៅលេខ ១១៥

បានផុស

នៅ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង កាលពី​យប់​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២២ បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​នីហ្សេរីយ៉ា កើត​ជំងឺ​អុត​ស្វា សូម​ទាក់ទង​ទៅ​លេខ ១១៥ របស់​ក្រសួងសុខាភិបាល ដើម្បី​ពិនិត្យ​សុខភាព​ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​នីហ្សេរីយ៉ា​មាន​ជំងឺ​អុត​ស្វា សូម​ទាក់ទង​លេខ ១១៥ របស់​ក្រសួងសុខាភិបាល​ភ្លាម ដើម្បី​សហការ​ឲ្យ​មានការ​ពិនិត្យ​សុខភាព​របស់​ខ្លួន»។

គួរ​បញ្ជាក់​ថា បុរស​ជនជាតិ​នីហ្សេរីយ៉ា​រូប​នេះ មានឈ្មោះ អូស​ម៉ុង ហ៊ឺហា​ហ្ស៊ី​រឹម (OSMOND CHIHAZIRIM) អាយុ ២៧ ឆ្នាំ កាន់​ប៉ាសស្ព័រ​លេខ A10414328 ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រក​ឃើញ និង​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២២ នេះ នៅផ្ទះ​សំណាក់​ស្លឹក​មាស ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ក្រោយពី​ឃាត់ខ្លួន ជនជាតិ​នីហ្សេរីយ៉ា​រូបនេះ ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ហើយ​បាន​បញ្ជូន​បុរស​មាន​ឆ្លង​ជំងឺ​អុត​ស្វា​នេះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​រុស្សី។

ដើម្បី​ការពារ​ការ​ចម្លង​ នៃ​វីរុស​អុត​ស្វា ក្រសួងសុខាភិបាល សូម​អំពាវនាវ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​នីហ្សេរីយ៉ា​ទាំងអស់ ដាក់ខ្លួន​ដោយឡែក ហើយ​ស្វែងរក​ការពិនិត្យ​សុខភាព ឬ​ផ្តល់​ព័ត៌មាន​មក​ក្រុម​គ្រូពេទ្យ​ដែល​នៅ​ជិត​លោកអ្នក ឬ​ជូន​ព័ត៌មាន​ទៅ​លេខ ១១៥ ដើម្បី​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង ពិនិត្យ​សុខភាព ស្វែងរក​ការ​ចម្លង​បន្ត និង​ដើម្បី​ចូលរួម​កាច់​ផ្តាច់​ខ្សែចម្លង​វីរុស​អុត​ស្វា​នេះ​បាន​ទាន់​ពេលវេលា។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​វីរុស​អុត​ស្វា ដែល​ក្រសួង​បាន​ចេញ​សេចក្ដីណែនាំ​ជារឿយៗ ជាពិសេស​មិន​ត្រូវ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​អុត​ស្វា សត្វព្រៃ និង​ត្រូវ​បរិភោគ​អាហារ​ឆ្អិន​ល្អ ព្រមទាំង​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ស្អាត ដោយ​ឧស្សាហ៍​លាង​សម្អាង​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែល និង​ស្វែងរក​ការពិនិត្យ ព្យាបាល ប្រសិន​មាន​រោគសញ្ញា​សង្ស័យ។

ក្រសួងសុខាភិបាល នឹង​បន្ត​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការវិវត្តន៍ នៃ​បញ្ហា​សុខភាព​តាម​ទំព័រ​ហ្វេសប៊ុក និង​គេហទំព័រ​របស់​ក្រសួងសុខាភិបាល៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម