ព័ត៌មានជាតិ
ក្រសួងអំពាវនាវឱ្យអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ដាក់ខ្លួនដោយឡែក និងពិនិត្យសុខភាព
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាទាំងអស់ ត្រូវដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាពដើម្បីកាត់ផ្តាច់ការចម្លងវីរុសនេះជាបន្តទៀត។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះកាលពីយប់ថ្ងៃទី២៣ កក្កដា លោកស្រីវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីការពារការចម្លងនៃវីរុសអុតស្វាក្រសួងសុខាភិបាល សូមអំពាវនាវអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ សូមដាក់ខ្លួនដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព និងដើម្បីចូលរួមកាច់ផ្តាច់ខ្សែចម្លងវីរុសអុតស្វានេះឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញសេចក្តីណែនាំជារឿយៗ ជាពិសេសមិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា សត្វព្រៃ និងត្រូវបរិភោគអាហារឆ្អិនល្អ ព្រមទាំងរក្សាអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងស្វែងរកការពិនិត្យព្យាបាល ប្រសិនបើសិនមានបញ្ហាសុខភាពឬមានរោគសញ្ញាសង្ស័យ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថាក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហា សុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល។

បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុងសាហាហ្សីរីមមាន អាយុ ២៧ឆ្នាំ កាន់ប៉ាស្ព័រលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ បុរសរូបនេះបានគេចខ្លួនពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជាត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣កក្កដានេះនៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈបុរសនេះកំពុងតែស្នាក់នៅផ្ទះសំណាក់មួយ នៅផ្លូវ ៤៣០ សង្កាត់ទួលទំពូង។
បន្ទាប់មកក្រសូងសុខាភិបាលបានបញ្ជួនបុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វាទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សីកាលពីម៉ោង១៩និង១០នាទីយប់ថ្ងៃទី២៣កក្កដា២០២២៕

អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ