Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​ ពលករ​មក​ពីប្រទេស​​ថៃ​ តាម​ច្រក​ព្រំដែន​អូរ​ស្មាច់​

បានផុស

នៅ

ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ចូលរួម​អម​ដំណើរ ឯកឧត្ដម នាយ​ឧត្ដមសេនីយ ហ៊ូ សា​គុណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​បងប្អូន​ពលករ​ ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ តាមរយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ប៉ែន កុស​ល្យ បាន​មានប្រសាសន៍​លើកឡើង​ថា ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ចំពោះ​បងប្អូន​ពលករ​នា​ពេល​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ហើយ​ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃ​នេះ​ដែរ រដ្ឋបាលខេត្ត ក៏បាន​យកចិត្តទុកដាក់​ ចំពោះ​ការ​ផ្គត់ផ្គង់​នូវ​ការ​ស្នាក់នៅ​ចំណីអាហារ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ជូន​បងប្អូន​ពលករ ​ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​នា​ព្រឹក​នេះ​ ពលករ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ តាមរយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​មាន​ចំនួន ៩៦ នាក់​៕

អត្ថបទ៖​ ចាន់ ធី

សូមចុចអាន៖​ ជា​សះស្បើយ​ថែម​ ០២ ទៀត​នៅ​ព្រឹកនេះ ក៏​មាន​ភរិយា​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ ០១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម