Connect with us

ព័ត៌មានជាតិ

យុវជនឃុំជ្រៃ៤០នាក់ បន្តចុះស្វែងយល់អំពីទីតាំងប្រវត្តិសាស្រ្តចំនួន២កន្លែងនៅខេត្តកោះកុង

បានផុស

នៅ

ក្រុមយុវជនចំនួន៤០ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបន្តចុះសិក្សាស្វែងយល់បន្ថែមអំពីទីតាំងប្រវត្តិសាស្រ្តចំនួន ២កន្លែងនៅក្នុងមូលដ្ឋានខេត្តកោះកុង ដែលដឹកនាំដោយលោក មីន មករា ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិជ្រៃជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន៤០នាក់បន្តទៅទស្សនកិច្ចសិក្សានៅវិមានអតីតសពយុទ្ធជន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្នុងគោលបំណងដើម្បីបង្ហាញពីភាពពលីកម្មបូជាជីវិតរំដោះភ្លើងសង្រ្គាមក្នុងសម័យរបស់ក្រុមយុទ្ធជនជំនាន់មុនៗ។ ទោះបីជាពួកគាត់បានស្លាប់យូរណាស់ហើយក៏ដោយ យុវជនជំនាន់នេះមិនភ្លេចគុណបំណាច់ពលីរបស់ពួកគាត់បានដែរ។

នេះបើតាមការបញ្ជាក់របស់លោក មីន មករា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។

លោក មីន មករា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិជ្រៃជើង បានបន្ថែមថា ទំរាំប្រទេសកម្ពុជាបានសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺសុទ្ធតែជាប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរបស់រាជរដ្ឋាភិបាល និងឥស្សរៈជនសំខាន់ៗជាច្រើនរូបទៀត។ ដូច្នេះយុវជនជំនាន់នេះ និងក្រោយៗទៀតមិនត្រូវបំភ្លេចគុណបំណាច់របស់រាជរដ្ឋាភិបាល ឥស្សរៈជន និងយុទ្ធជន ដែលបានពលីកម្មសាច់ស្រស់ឈាមស្រស់។ ដោយយុវជនទាំងឡាយ ចូលរួមពង្រឹងការរៀនសូត្រ និងជាពលរដ្ឋល្អថែរក្សាសុខសន្តិភាពឱ្យបានល្អប្រសើរ។

ក្រៅពីវិមានអតីតសពយុទ្ធជន លោក មីន មករា ក៏បន្តដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ្រៃ ទៅទស្សនកិច្ចភូមិដ្ឋានកំណើតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដើម្បីបង្ហាញពីប្រវត្តិតស៊ូបុព្វហេតុដើម្បីជាតិមាតុភូមិរបស់សម្តេច ទៀ បាញ់ និងលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងចែកសៀវភៅអំពីប្រវត្តិជនដែលត្រូវគេបាញ់ ព្រមទាំងទស្សនាសង្ខេបកម្រងរូបភាពរបស់សម្តេច ទៀ បាញ់ ផងដែរ។

ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាឃុំជ្រៃ ស្រុកមោងឬស្សី មកកាន់ទឹកដីខេត្តកោះកុង រយៈពេល៣ថ្ងៃនេះ ដើម្បីស្វែងយល់ពីរបៀបរបបបម្រើការងារជាចៅក្រម ព្រះរាជអាជ្ញា មេធាវី និងក្រឡាបញ្ជី នៅសាលាដំបូងខេត្តកោះកុង និងលេងកីឡាបាល់ទាត់ជាលក្ខណៈសាមគ្គី មិត្តភាពរវាងក្រុមយុវជនតុលាការ និងយុវជនឃុំជ្រៃ។ ក្រៅពីនេះ ពួកគេក៏បានដើរកម្សាន្តនៅទីតាំងរមណីយដ្ឋានសំខាន់ផ្សេងនៅក្នុងខេត្តកោះកុង រួមមានចេតិយឃុនឆាង​ឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង និងសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ជាដើម៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ៤៧ នាទីutes មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

សន្តិសុខសង្គម៥៤ នាទីutes មុន

ខេត្តកំពង់ធំ ជំរុញ និងលើកទឹកចិត្តដល់គ្រប់សមាសភាពទាំងអស់ក្នុងមូលដ្ឋានទាញយក និងប្រើប្រាស់ App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម