Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យបន្តតេស្តអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាម្តងទៀត លទ្ធផលនៅតែវិជ្ជមាន

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥កក្កដានេះថា ក្រសួងសុខាភិបាលបានបន្តធ្វើតេស្តទៅលើអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ាម្តងទៀត លទ្ធផលនៅតែវិជ្ជមាននៅឡើយ តែស្ថានភាពសុខភាពធម្មតាទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា « មកដល់ពេលនេះស្ថានភាពគាត់ធម្មតាទេ គ្រាន់តែយើងបានពិនិត្យ តេស្តគាត់ម្ដងទៀត គឺគាត់នៅតែវិជ្ជមាននៅទ្បើយ »។

លោកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ននេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរសូវៀតបន្តជួយព្យាបាលគាត់ និងតាមដានដោយមានការប្រុងប្រយ័ត្នហើយ មិនបានគិតប្រាក់ទេ។

បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះ មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មានអាយុ ២៧ឆ្នាំ បានគេចខ្លួន​ពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ធ្វើការឃាត់ខ្លួន​កាលពីល្ងាចថ្ងៃទី២៣កក្កដានៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការរាជធានីភ្នំពេញ សង្កាត់ទួលទំពូង។ បច្ចុប្បន្ននេះ​បុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី២៥កក្ដានេះថា«គិតត្រឹមម៉ោង  ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤  ខែកក្កដា  ឆ្នាំ២០២២នេះ យើងរក​ឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយ  ដែលបានណែនាំឱ្យពួកគាត់ នៅដាច់ដោយឡែកសម្រាប់​តាមដានសុខភាពពួកគាត់។  ពួកគាត់ទាំង  ៥នាក់នេះ  មិនទាន់បង្ហាញសញ្ញាណាមួយ  ដែលបញ្ជាក់ពីការឆ្លង​នៅឡើយទេ  ទោះជាយ៉ាងណា  ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគេ និងតាមដានសុខភាព​ផ្ទាល់ខ្លួនហើយយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគ​សញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម