ព័ត៌មានជាតិ
ក្រសួងកំពុងរង់ចាំលទ្ធផលតេស្តមនុស្ស ៥ នាក់ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ ខែកក្កដានេះថា ក្រសួងសុខាភិបាលកំពុងរង់ចាំលទ្ធផលតេស្តអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាចំនួន ៥នាក់ដែលបានបញ្ជូនសំណាកទៅធ្វើតេស្តកាលពីម្សិលមិញ។
លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា «យើងក៏បានធ្វើតេស្តអ្នកប៉ះពាល់ជាមួយគាត់ទាំង ៥ នាក់កំពុងរង់ចាំលទ្ធផល និងធ្វើការតាមដានសុខភាពពួកគាត់ហើយនឹងដឹងលទ្ធផលឆាប់ៗនេះ»។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា មកដល់ពេលនេះស្ថានភាពអ្នកជំងឺនីហ្សេរីយ៉ាធម្មតាទេគ្រាន់តែយើងបានពិនិត្យ តេស្តគាត់ម្ដងទៀតគឺគាត់នៅតែវិជ្ជមាននៅទ្បើយ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរសូវៀតបន្តជួយព្យាបាលគាត់និងតាមដានដោយមានការប្រុងប្រយ័ត្នហើយមិនបានគិតប្រាក់ទេ។
បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះមានឈ្មោះ អូសម៉ុងសាហាហ្សីរីមមាន អាយុ ២៧ឆ្នាំបានគេចខ្លួនពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជាត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៣ កក្កដានៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការរាជធានីភ្នំពេញ សង្កាត់ទួលទំពូង។ បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត។
គួរបញ្ជាក់ថាគិតត្រឹមល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ក្រសួងបានរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយ ដែលបានណែនាំឱ្យពួកគាត់នៅដោយឡែកនិងតាមដានសុខភាពហើយពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ។
ប៉ុន្តែត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ