Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ​៖ សំណុំរឿងលោក​ សៀម ភ្លុក កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាកា​រ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ​​បាន​មានប្រសាសន៍ប្រាប់​កម្ពុជាថ្មី ថា សំណុំរឿងក្លែងបន្លំ​ឯកសារ ចុះបញ្ជីគណបក្សបេះដូងជាតិ របស់​លោក​ សៀម ភ្លុក កំពុងស្ថិត​ក្នុង​នីតិវិធីរបស់តុលាកា​រ។ ដូច្នេះសម្តេច​​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអាចជ្រៀតជ្រែកក្នុងដំណើរការនីតិវិធីរបស់តុលាការ នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បាន​ធ្វើឡើងបន្ទាប់ពី​លោក​ សៀម ភ្លុក​ បាន​សរសេរលិខិតមួយ ស្នើសុំឲ្យសម្តេច​​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​​​ក្រ​សួង​មហាផ្ទៃ​ ទម្លាក់ចោលការចោទប្រកាន់លើ​រូបលោក។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ មានប្រសាសន៍នៅថ្ងៃទី ២៥ ខែកក្កដានេះថា «ករណី​នេះ ​កំពុងតែស្ថិតនៅក្នុងនីតិវិធី​​​របស់តុលាការ។ ដូច្នេះសម្ដេចក្រឡាហោម ស ខេង ពុំមានសម​ត្ថភាព ឬឥទ្ធិពលអ្វីទៅអន្តរា​គមន៍ ឬជ្រៀតជ្រែកក្នុងដំណើរការនីតិវិធី របស់តុលាការនោះទេ។ ទី២ ដោយពុំទាន់មានសាលក្រមស្ថាពរ ក្នុងន័យនេះ ក៏មិនទាន់អាចស្នើសុំព្រះរាជក្រឹត្យលើកលែងទោស​ពីព្រះមហាក្សត្របានដែរ។ ទី៣ បើសាម៉ីខ្លួនគាត់នៅតែប្រកាន់​ថា គាត់មិនបាន​ប្រព្រឹត្ត មិនមានកំហុស ក៏មិនដឹង​​លើកលែងទោសឲ្យគាត់យ៉ាងម៉េចដែរ បើឥឡូវនេះយើង​ចាប់គាត់ដាក់ពន្ធនាគារ កំពុងដំណើរការក្តីនៅតុលាការ​តាមនីតិវិធី…គាត់គួររកមេធាវីការពារគាត់​តាមនីតិវិធីរបស់តុលា​ការ»។ ​

គួររំលឹកថា ថ្មីៗនេះ លោក​ សៀម ភ្លុក​ អតីតស្ថាបនិក​គណបក្សបេះដូងជាតិ ​​បាន​សរសេរ​លិខិត​​​មួយ​​ជូន​សម្តេច​​ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ដោយ​ស្នើសុំឲ្យ​ទម្លាក់​ចោលការចោទប្រកាន់លើ​រូបលោក។ លោក​ សៀម ភ្លុក បានលើកឡើងថា​ កា​ល​ពី​កំឡុងពាក់​កណ្ដាល​ឆ្នាំ ២០២១ លោក និងបញ្ញវន្តខ្មែរមួយចំនួន ​មានគោលបំណង​បង្កើតគណបក្សនយោបាយមួយ ដែលមានឈ្មោះថា “គណបក្សបេះដូងជាតិ” ដើម្បីចូលរួមកសាងកម្ពុជា ឲ្យបានជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស និងជានីតិរដ្ឋ មាន​ការគោរពច្បាប់ គោរពសិទ្ធិមនុស្ស។ ក្នុងនាម​​តំណាង​ស្ថាបនិក លោកបានរៀបចំលក្ខន្តិកៈ និងស្នាមមេដៃប្រជាពលរដ្ឋ ដែលគាំទ្រ​គណបក្សដាក់ជូនក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីគណបក្សបេះដូងជាតិ។

ក្រោយពីទទួលបាន​ឯកសារ​អត្តសញ្ញាណ និងស្នាមមេដៃប្រជាពលរដ្ឋហើយ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវលើឯកសារអត្តសញ្ញាណ និងស្នាមមេដៃទាំងនោះ រកឃើញថា មានការផ្តិតមេដៃជំនួស មានការក្លែងបន្លំអត្តសញ្ញាណ និងការផ្តិតមេដៃ ធ្វើឲ្យខូចគុណភាព។

លោ​ក​បញ្ជាក់ក្នុងលិខិតនោះថា លោកមិនបានក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋទេ ហើយលោកក៏មិនមានចេតនា​ក្លែងបន្លំឯកសារ ឬស្នាមេដៃប្រជាពលរដ្ឋ​នោះដែរ។ ក្នុងករណីមានការក្លែងបន្លំមែន គឺជាកំហុសដោយអចេតនា ខ្ជីខ្ជា មិនមែនជាចេតនាក្នុងការ​ប្រព្រឹត្តបទល្មើលទេ។ បើតាមលោក សៀម ភ្លុក ការបដិសេធ​ចុះបញ្ជី​គណបក្ស​បេះដូងជាតិ គឺជាទណ្ឌកម្មសមល្មម​សម្រាប់គណបក្សបេះដូងជាតិហើយ​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម