ព័ត៌មានជាតិ
សិស្ស ៣០០នាក់នៅខេត្តកោះកុងទទួលបានវគ្គបំប៉ន ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ
ក្រុមសិស្សា-នុសិស្សប្រមាណ ៣០០នាក់ មកពីវិទ្យាល័យចំនួន ៣ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា បានទទួលវគ្គរៀនបំប៉នបន្ថែម ដើម្បីត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ ២០២១-២០២២ នាពេលខាងមុខនេះ។

លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នដល់សិស្សា-នុសិស្សថា មូលហេតុដែលបង្កើតឲ្យមានជាវគ្គបំប៉ននេះឡើង គឺក្នុងគោល បំណងផ្តល់ឱកាសឲ្យសិស្សា-នុសិស្សៗទាំងអស់ មានលទ្ធភាពជាប់ភាគរយខ្ពស់ និងទទួលបាននិទ្ទេស A និង B ឲ្យបានច្រើនសម្រាប់ខេត្ត។

លោកស្រីអភិបាលខេត្តកោះកុង បានលើកឡើងនៅថ្ងៃទី ២៥ ខែកក្កដានេះថា អ្វីដែលសំខាន់បំផុតនោះ គឺសិស្សា-នុសិស្សៗតែម្តង ត្រូវតែខិតខំបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ មានចម្ងល់ត្រូវសាកសួរ ត្រូវសិក្សាស្រាវជ្រាវ ជំរុញការរៀនសូត្រឲ្យបានច្រើន ព្រោះជាឆ្នាំត្រូប្រឡង។

លោកស្រី មិថុនា ភូថង ក៏បង្ហាញការជឿជាក់ដែរថា លោកគ្រូ-អ្នកគ្រូ ដែលជាឪពុកម្តាយទី ២ ពិតជាខិតខំបង្ហាត់បង្ហាញប្អូនៗ នូវចំណេះដឹងទាំងអស់ដល់ប្អូនៗ ដើម្បីឲ្យប្អូនៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់លោកគ្រូ អ្នកគ្រូ សាលារៀន គ្រួសារ និងខេត្តកោះកុងរបស់យើងផងដែរ។ ម្យ៉ាងទៀតប្អូនៗ ទទួលបាននិទ្ទេសល្អ អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីយកចំណេះដឹងមក ក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង កាន់តែមានការីកចម្រើនបន្តទៀត។

ក្រុមសិស្សា-នុសិស្ស ៣០០នាក់ ដែលទទួលបានការគាំទ្រក្នុងការបើកវគ្គបំប៉ននេះ រួមមាន៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។ វិទ្យាល័យប៉ាក់ខ្លង និងវិទ្យាល័យ ហ៊ុន សែន ចាំយាម។
លោក សេង សុទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ឲ្យដឹងដែរថា មុខវិជ្ជាសិក្សាដែលត្រូវបង្ហាត់បង្រៀនបំប៉នដល់សិស្សនៅពេលនេះ មានដូចជា៖ វិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ដោយអនុវត្តនាដើមខែកក្កដារហូតដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២២។ ចំពោះវេនម៉ោងសិក្សានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តាមបន្ទប់របស់វិទ្យាល័យទាំង ៣ខាងលើ។

លោក សេង សុទ្ធី បន្ថែមថា នៅឆ្នាំ ២០២២ មានបេក្ខជនត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង ១០០០នាក់ទូទាំងខេត្តកោះកុង។ កាលពីឆ្នាំ ២០២១កន្លងទៅ ខេត្តកោះកុងទទួលសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤នាក់ ដោយពួកគេ ក៏ត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង ផ្តល់រង្វាន់លើកចិត្តបន្តការសិក្សាថ្នាក់មហាវិទ្យាល័យបន្ត ផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ