Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា​ប្រាប់​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ប្រទេស​ជប៉ុន ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បន្ទុះ​ភ្នំភ្លើង Sakurajima

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ប្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ប​ន្ទុះ​ភ្នំភ្លើងហើយ​ក្នុងករណី មាន​រង​ផលប៉ះពាល់ ត្រូវ​ដំណឹង​ទៅ​ស្ថានទូត​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ស្ថានទូត ទីភ្នាក់ងារ​ជាតិ​ឧតុនិយម ជប៉ុន​បាន​ជូនដំណឹង​អំពី​ប​ន្ទុះ​ភ្នំភ្លើង Sakurajna ស្ថិតនៅ​ខេត្ត Kagoshima នៃ​ភាគខាងត្បូង​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨:០៥ នាទី​យប់ និង​ធ្វើការ​ប្រកាសអាសន្ន កម្រិត​ខ្ពស់ ចំពោះ​ហានិភ័យ ដែល​អាច​កើតមានឡើង​ពី​ហេតុការណ៍​ប​ន្ទុះ​ភ្នំភ្លើង​នេះ ជាពិសេស​តំបន់​លំនៅដ្ឋាន​នៅ Arimura និង Furusato ដែល​ស្ថិត​ចន្លោះ​ចម្ងាយ​៣ គីឡូម៉ែត្រ ជុំវិញ​ចំណុចកំពូល​ភ្នំភ្លើង។

អាជ្ញាធរ​មូលដ្ឋាន​បានចេញ​បញ្ជា​ឱ្យ​ប្រជាជន​នៅ​ខណ្ឌ Armura និង​ផ្នែក​ខ្លះ​នៃ​ខណ្ឌ Furusato ប្រមាណ ៥១ នាក់ ធ្វើការ​ជម្លៀស​ទៅរក​កន្លែង​សុវត្ថិភាព។

ដូច្នេះ​បងប្អូន​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់ នៅ​តំបន់​ខាងលើ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ក្នុងករណី បងប្អូន​ទទួលបាន​ព័ត៌មាន​អំពី​ពលរដ្ឋ​ខ្មែរ ដែល​រង​ផលប៉ះពាល់ សូមមេត្តា​ជូនដំណឹង​មក​ស្ថានទូត ជាបន្ទាន់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤​។

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃអាទិត្យ ភ្នំភ្លើង​មួយ​នៅលើ​កោះ Kyushu ភាគ​ខាងលិច​នៃ​ប្រ ទេស​ជប៉ុន​បាន​ផ្ទុះឡើង ដោយ​បញ្ចេញ​ផ្សែងខ្មៅ​ហុយ​ឡើងលើ​អាកាស ប៉ុន្តែ​ភ្លាមៗ​មិនមាន​ការរាយការណ៍​អំពី​ការខូចខាត ឬ​របួស​ណាមួយ​ឡើយ ហើយ​អាជ្ញាធរ​បាន​រំពឹងថា នឹងមាន​គ្រោះមហន្តរាយ​ធំដុំ​នោះទេ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះ​។

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ហៅ​កាត់ (JMA) បាន​ឲ្យ​ដឹងថា ភ្នំភ្លើង​ដែល​ត្រូវបាន​គេ​ហៅថា Sakurajima និង​ស្ថិតនៅ​ចុង​ភាគខាងត្បូង​នៃ​កោះ Kyushu ក្បែរ​ទីក្រុង Kagoshima បាន​ផ្ទុះឡើង​នៅ​ម៉ោង​ប្រហែល​ម៉ោង​៨ និង​០៥​នាទី​យប់។

មន្ត្រី​ទីភ្នាក់ងារ​របស់ JMA បាន​លើកឡើងថា ថ្មភ្នំ​ភ្លើង​បាន​ធ្លាក់​នៅ​ចម្ងាយ​២,៥​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង។ លោក​បាន​ឲ្យ​ដឹង​ថា កម្រិត​ប្រកាសអាសន្ន​នៃ​ការផ្ទុះ​ឡើងដល់​៥ ដែលជា​កម្រិត​ខ្ពស់​បំផុត ដោយ​តំបន់​មួយចំនួន​ត្រូវបាន​ជម្លៀសចេញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤៧ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម