Connect with us

សន្តិសុខសង្គម

​សមត្ថកិច្ច​បំភ្លឺ​ករណី​ចាប់​ង្ខាំងមនុស្ស ១៣ នាក់ ​ទុកក្នុងខុនដូរ​

បានផុស

នៅ

លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីបណ្ដឹង​ចាប់បង្ខាំង​ជនជាតិចិន ​១៣ នាក់នៅខុនដូរមួយកន្លែងក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចទទួលបាន២ លើករួចហើយ គឺលើក​ទី១នៅថ្ងៃទី ២៥ ខែមិថុនា លុះដល់សមត្ថកិច្ចចុះទៅ ស្រាវជ្រាវរកឃើញថា ជារឿងមិន​ពិតថា​មាន​ករណីបង្ខាំងហើយក៏គ្មានពាក្យបណ្ដឹង និងដើមបណ្ដឹងដែលប្ដឹងទៅ Hotline ដោយសមត្ថកិច្ច​រក​ដើម​បណ្ដឹងមិនឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីនេះ មានការប្ដឹងម្ដងទៀតដល់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ពេលសមត្ថកិច្ចចុះទៅគឺ​មនុស្ស​​កំពុង​ធ្វើការងារដដែល ​ដែលសមត្ថកិច្ចអះអាងថា ​ករណីនេះមិនមែនជារឿងបង្ខាំងនោះទេ ខណៈមនុស្សមួយចំនួនគ្រាន់តែចង់ចាកចេញពីកន្លែងធ្វើការតែប៉ុណ្ណោះ​។

​លោកជួន ណារិន្ទប្រាប់ថា បច្ចុប្បន្នសមត្ថកិច្ចបានហៅ​ពួកគាត់ ១៣ នាក់ ហើយមាន ១០ នាក់​មាន​ស្រីម្នាក់ ហើយ ​បានស្ម័គ្រចិត្តមកនៅកន្លែងសមត្ថកិច្ច ខណៈ៣ នាក់ទៀត មិនចង់ចេញ។

លោកជួន ណារិន្ទ ឱ្យដឹងថា “ឥឡូវទាំង ១០ នាក់ មកនៅកន្លែងសមត្ថកិច្ច ចឹងខ្ញុំត្រូវការជួប​ដើម​បណ្ដឹង គោលបំណងគាត់ប្ដឹង តែដល់ពេលយើងដោះស្រាយហើយ គាត់សំណូមពរយើងយ៉ាងម៉េច ដើម្បីសត្ថកិច្ចដាក់ជូនអភិបាលខេត្ត ព្រះរាជអាជ្ញា ដើម្បីឱ្យដើមបណ្ដឹងធ្វើពាក្យស្នើសុំ ឥឡូវដល់​ម៉ោង​នេះ ខ្ញុំនៅរង់ចាំដើមបណ្ដឹងដើម្បីធ្វើការជាមួយគ្នា៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ប្រធានាធិបតីចិន ស៊ី ជីន ពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសា

ព័ត៌មានជាតិ៤១ នាទីutes មុន

សមត្ថកិច្ច​នឹង​រៀប​ចំ​ចំណតយានយន្ត​សម្រាប់​អ្នក​មក​ចូលរួមសង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីឧស្សាកម្ម៖ សហគ្រាសធុនតូច-មធ្យម រួមចំណែក ៥៨% ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ច២ ម៉ោង មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

Sokha Hotels

ព័ត៌មានពេញនិយម