ព័ត៌មានជាតិ
ប្រធានអាស៊ាន ខកចិត្តចំពោះការប្រហារជីវិតសកម្មជនប្រឆាំង ៤រូប នៅមីយ៉ាន់ម៉ា
ប្រធានអាស៊ាន នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍មួយសម្តែងការខកចិត្ត ដែលមេដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា បានសម្រេចប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤រូប បើទោះបីមានការស្នើសុំឲ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចនោះក៏ដោយ។

សេចក្តីថ្លែងការណ៍ប្រធានអាស៊ាន បានលើកឡើងយ៉ាងដូច្នេះថា «អាស៊ានសូមបរិហារ និងមានការខកចិត្តយ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤រូប ដែលក្នុងនោះរួមមានលោក ភ្យូ ហ្សេយ៉ា ថរ លោក ក្យរ មីនយូ លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីមានការស្នើសុំឲ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្ដន្ទាទោសលើជនទាំងនោះ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ដូច ជារដ្ឋសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្តី»។
ខណៈដែលមានការទទួលស្គាល់ នូវភាពស្មុគស្មាញនៃវិបត្ដិ ព្រមទាំងកំដៅទោសៈមោហៈផ្ទះឡើង គ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា អាស៊ានជារួមបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ មានការអត់ទ្រាំ និងភាពអត់ធ្មត់ជាអតិបរិមា ហើយខិតខំជៀសវាងមិនធ្វើឲ្យជម្លោះរីករាលដាលកាន់តែខ្លាំង។
សេចក្តីថ្លែងការណ៍ប្រធានអាស៊ាន បានលើកឡើងបន្តថា ការអនុវត្ដទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី ៥៥ គឺជាទង្វើមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាព នៃការអនុវត្ដកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ដ ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។
អាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានលើកបន្ទរនូវសំឡេងដ៏លើសលុប ក្នុងមជ្ឈដ្ឋានអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ដែលជំរុញឲ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានអំពាវនាវជាបន្ទាន់ដល់ភាគីទាំងអស់ ឲ្យជៀសវាងនូវសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ាកាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។
អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្រ្តជួយមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការ កែប្រែទៅរកលទ្ធិប្រ ជាធិបតេយ្យ ហើយស្វែងរកដំណោះ ស្រាយនយោបាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ាខ្លួនឯង ស្របទៅតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងធម្មនុញ្ញអាស៊ាន៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?