Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដុតបំផ្លាញ​គ្រឿងញៀន​ជិត ៦០​គីឡូក្រាម

បានផុស

នៅ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដុតបំផ្លាញចោលវត្ថុតាងជាគ្រឿងញៀនជិត ៦០គីឡូក្រាម។

ពិធីដុតគ្រឿងញៀននេះ ធ្វើឡើង​នៅថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ​២០២២​ នៅខេត្តព្រះសីហនុ​ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រោមប្រធានបទ ​«ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា វត្ថុតាងគ្រឿងញៀន ដែលបានបង្កភាពមហន្តរាយដល់សង្គមជាតិ គឺមានជិត ៦០គីឡូក្រាម ក្នុងនោះ ខេត្តព្រះសីហនុមាន ជាង ២០គីឡូក្រាម ខេត្តកំពង់ស្ពឺជាង ៣១គីឡូក្រាម និងខេត្តកំពតជាង ៥គីឡូក្រាម​។

នៅក្នុងឱកាសនោះ លោក មាស​ វិរិទ្ធ​ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា​ គ្រឿងញៀន ​នៅតែជាបញ្ហាដែលតម្រូវឲ្យគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវបន្តអនុវត្តយុទ្ធ សាស្រ្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាល។

លោក ក៏ជំរុញឲ្យគ្រប់មន្ទីរ​ អង្គភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ​ សម្របសម្រួល ដឹកនាំ អនុវត្ត​ឲ្យ​កាន់​តែ​មាន​​ប្រសិទ្ធភាពតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយអប់រំ ​បង្ការ ទប់ស្កាត់ បង្រ្កាបតាមគ្រប់មធ្យោបាយទាំងអស់​។

ទន្ទឹមនឹងនោះ គឺត្រូវដោះស្រាយរាល់បញ្ហាដែលមានការ​​ពាក់ព័ន្ធ នឹង​គ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំនៅ​​តាម​​ក្រុមហ៊ុន​ រោងចក្រ សហគ្រាស ​ឲ្យបាន ហ្មត់ចត់ និងមានប្រសិទ្ធភាព​ខ្ពស់ ដើម្បីទប់ស្កាត់ឲ្យ​បាន​រាល់​ការ​​លួច​បង្វែរពី​ជំនួញស្របច្បាប់យកទៅ​កែច្នៃ​ផលិត​គ្រឿង​ញៀន​​ខុសច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើតាមលោក គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់​យក​​នូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់។ 

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានចាត់ទុកអ្នកប្រើប្រាស់​គ្រឿងញៀន​ គឺជាជនរងគ្រោះដែលត្រូវ​ទទួលបានការយកចិត្តទុកដាក់​ព្យាបាល ស្តារនីតិសម្បទាជាជាងទទួល​នូវការចោទប្រកាន់តាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម