ព័ត៌មានជាតិ
អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៥០០នាក់ បានចុះឈ្មោះយកព័ត៌មាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នេះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ មានអ្នកសារព័ត៌មានជាតិ-អន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាង ៥០០នាក់ហើយ។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៦ ខែកក្កដានេះថា មានអ្នកសារព័ត៌មានចំនួន ៥៣៩នាក់ ដោយក្នុងនោះជនបរទេសចំនួន ២៤៧នាក់ បានចុះឈ្មោះមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដើម្បីចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចាប់ផ្ដើមពីចុងខែកក្កដានេះ។
លោក ផុស សុវណ្ណ បានឲ្យដឹងបន្តថា សម្រាប់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានត្រៀមមន្ត្រី និងបុគ្គលិកចំនួន ៧០រូប ដើម្បីជួយសម្របសម្រួលដល់អ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ ហើយក៏មានការរៀបចំជាមណ្ឌលព័ត៌មានមួយ សម្រាប់អ្នកសារព័ត៌មានផងដែរ។
លោកបន្ថែមទៀតថា «ដោយសារអ្នកសារព័ត៌មាន មានចំនួនច្រើន អញ្ចឹងយើងក៏ត្រៀមបម្រុងសម្រាប់មណ្ឌលព័ត៌មានមួយ ដែលនៅទីនោះអាចអ្នកសារព័ត៌មានអាចធ្វើការ អាចយកព័ត៌មានបាន នៅមណ្ឌលហ្នឹងផ្ទាល់តែម្ដង ពីព្រោះយើងមិនអាចចូលទៅយកព័ត៌មាន នៅក្នុងកិច្ចប្រជុំទាំងអស់តែម្ដងទេ កិច្ចប្រជុំមួយចំនួនកន្លែងខ្លះ ទីតាំងវាចង្អៀត យើងឲ្យតែប៉ុន្មានទេ ចំនួនកំណត់»។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា មណ្ឌលព័ត៌មាននេះ ក៏នឹងត្រៀមចែកចាយជូននូវរូបភាព និងវីដេអូមួយចំនួនដល់អ្នកសារព័ត៌មាន ហើយក៏អាចដោនឡូតយកនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ផងដែរ។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅដោយផ្ទាល់ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានឲ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដឹងកាលពីសប្តាហ៍មុនថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥នេះ មិនមែនមានតែប្រតិភូនៅក្នុងអាស៊ាននោះទេ ពោលគឺមានប្រតិភូមកចូលរួមដោយផ្ទាល់រហូតដល់ទៅ ៣៩ប្រទេសឯណោះ។ ក្នុងនោះ ២៧ប្រទេស ជាការមកចូលរួមទូទៅ និង ១២ប្រទេសផ្សេងទៀត ជាភ្ញៀវរបស់ប្រធានអាស៊ាន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត