ព័ត៌មានជាតិ
កម្ពុជាមានអាត្រាឆ្លងជំងឺអេសដ៍ខ្ពស់លើក្រុមបុរសរួមភេទជាមួយបុរស
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមបុរសរួមភេទជាមួយបុរសនៅកម្ពុជាមានអាត្រាប្រេវ៉ាឡង់ឆ្លងជំងឺអេសដ៍ខ្ពស់គួរឱ្យព្រួយបារម្ភដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ និងរួមគ្នាទប់ស្កាត់បញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើឡើងតាមប្រព័ន្ធ ZOOM និងដោយផ្ទាល់កាលពីពេលថ្មីៗនេះលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស
បានមានប្រសាសន៍ថា ក្នុងចំណោមប្រជាជនគន្លឹះដែលមានការប្រឈមនឹងការឆ្លងជំងឺអេសដ៍នេះក្រុមដែលព្រួយបារម្ភជាងគេគឺក្រុមបុរស រួមភេទជាមួយបុរសដែលមានគ្នារហូតដល់ទៅជិត៩ម៉ឺននាក់ និងមានអាត្រាប្រេវ៉ាឡង់ខ្ពស់
ដែលមានចំនួន៤%បើប្រៀបធៀបជាមួយចំនួនប្រជាជនទូទៅ០.៥%។

លោកបណ្ឌិតបានបន្តថា ការដែលក្រុមបុរសរួមភេទជាមួយបុរសមានអត្រាឆ្លងខ្ពស់តាមការសិក្សាស្រាវជ្រាវ គឺបណ្តាលមកពីការប្រើប្រាស់ស្រោមអនាម័យរបស់ពួកគាត់នៅកម្រិតទាប។ លោកបណ្ឌិតបានបន្តទៀតថា ដូច្នេះទាមទារឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការដៃគូរសង្គមស៊ីវិលទាំងអស់ ធ្វើការអប់រំ ផ្សព្វផ្សាយ និងបងប្អូនអ្នកផ្ទុកមេរោគអេដស៍ ទន្ទឹមនឹងនោះបងប្អូនដែលសង្ស័យថា ផ្ទុកមេរោគអេដស៍ សូមឲ្យចូលមករកសេវាធ្វើតេស្តរកមេរោគអេដស៍។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគនៃក្រសួងសុខាភិបាលធ្លាប់បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ៧៥០០០នាក់ ស្មើនឹង០,៥៤ភាគរយនៃប្រជាពលរដ្ឋសរុប ក្នុងនោះមានអ្នកជំងឺប្រមាណ៦៣០០០នាក់ ទទួលបានព្យាបាល និងអ្នកជំងឺប្រមាណ១២០០០ទៀតកំពុងលាក់មុខមិនព្រមចេញមកព្យាបាលទេហើយអ្នកទាំងនោះមិនដឹងថារស់នៅកន្លែងណាដែរ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់ថា ក្នុង១ឆ្នាំអាចមានអ្នកស្លាប់ដោយសារជំងឺអេដស៍១២០០នាក់ និងមានអត្រាអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ១១០០នាក់ដែរដែលពួកគេទាំងនោះជាក្រុមប្រឈមខ្ពស់ដូចជាក្រុមយុវវ័យ ក្រុមបុរសស្រលាញ់បុរស ក្រុមបម្លែងភេទ និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀនជាដើម។
បើតាមលោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រឆាំងជំងឺអេដស៍បានឱ្យដឹងដែរថា អ្នកផ្ទុកជំងឺអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់នោះមានអាយុចន្លោះពី៥០ ទៅ ៧០ ឆ្នាំ ហើយត្រូវគេសង្ស័យថា បានឆ្លងមេរោគអេដស៍នេះយ៉ាងហោចណាស់ ១០ឆ្នាំមកហើយ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ