Connect with us

ព័ត៌មានជាតិ

សិស្សឈ្នះ​មេដាយមាស​មុខវិជ្ជាគណិត​ លឹម ឈីងអ៊ី ប្រាប់បទពិសោធន៍រៀន​ឱ្យក្លាយជាសិស្សពូកែ​

បានផុស

នៅ

សិស្សពូកែមុខវិជ្ជាគណិត កញ្ញា លឹម ឈីងអ៊ី ​បានប្រឡងជាប់ចំណាត់ថ្នាក់លេខមួយ និងទទួល​បាន​មេដាយមាសពីការប្រកួតវិញ្ញាសាគណិតថ្នាក់ទី ១២ ក្នុងកម្មវិធីក្នុង​កម្មវិធី Singapore and Asian Schools Math Olympiads (SASMO) ក្នុងចំណោមសិស្សពូកែជាង ៣ ម៉ឺននាក់ (៣៣ ៦៧៩) មកពី ២៨ ប្រទេសនៅជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា លឹម ឈីងអ៊ីប្រាប់កម្ពុជាថា ដើម្បីឱ្យក្លាយជាសិស្សពូកែមុខវិជ្ជាគណិត ដំបូងសិស្សខ្លួនឯង ត្រូវមើលលើសមត្ថ​ភាពរបស់ខ្លួន ព្រោះថា ទេពកោសល្យរបស់មនុស្សយើងម្នាក់ៗមិនដូចគ្នាទេ ខ្លះមានដុងខាងហ្នឹង ឯខ្លះទៀត​មិនមានដុងដូច្នេះបើយើងបង្ខំក៏ទៅមិនរួចដែរ។

កញ្ញា លឹម ឈីងអ៊ី បានឱ្យដឹងថា «ប្រសិនបើយើងអត់មានដុងខាងហ្នឹងទេ យើងគ្រាន់តែធម្មតា អាហ្នឹង​អត់អាចនិយាយបានថាពូកែទេ ប៉ុន្តែអាចនិយាយបានថា ម៉ាជាប់ៗ សិស្សល្អ សិស្សពូ​​កែត្រឹម​តែ​សាលា មិនអាចពូកែ ដល់ថ្នាក់ជាតិ ឬលេចធ្លោជាងគេបានទេ»។

​សម្រាប់អ្នកដែលមានដុង​ និងសមត្ថភាពហើយ ​គឺត្រូវរៀនមេរៀនឱ្យបានច្បាស់លាស់ ​ត្រូវដឹង ថា​មេ​រៀន​ហ្នឹងគេចង់រៀនពីអ្វី ហើយដល់ពេលគេរៀននិងហើយ គេយកមេរៀនហ្នឹងទៅអនុវត្តក្នុង​ជីវ​ភាព​រស់នៅអនុវត្តម៉េចខ្លះ យើងអាចយកវាទៅកសាងបានអ្វីខ្លះ។

កញ្ញា លឹម ឈីងអ៊ី បន្តថា​នៅពេលដែលយើងរៀនមេរៀនហ្នឹងហើយ ស្ដាប់គ្រូពន្យល់​ល្អិតល្អន់​ហើយទៅដល់ផ្ទះយើងត្រូវ​ស្រាវជ្រាវខ្លួនឯង ឧស្សាធ្វើលំហាត់ដោយមិនត្រឹមតែលំហាត់​របស់​គ្រូ​យើង​ទេ គឺត្រូវធ្វើរបស់គ្រូផ្សេង មកពីក្រៅផ្សេងមកពីមិត្តភក្ដិ ឬប្រព័ន្ធអ៊ិនធើណិតជាដើម។

យុវតីរូបនេះ ប្រាប់ថា បទពិសោធន៍របស់ខ្លួន ដំបូងមិនពូកែគណិតដូចគេទេ ប៉ុន្តែនាងបាន​តាំងចិត្ត​ខិត​ខំរៀន ឧស្សាធ្វើលំហាតុច្រើនចាប់ពីតូចទៅទើបទទួលបានលទ្ធផលល្អបែបនេះ។

នៅពេលសួថា តើកម្រិតការប្រកួតមុខវិជ្ជាគណិតអន្តរជាតិនៅប្រទេសសិង្ហបុរី ​មានភាពខុស​គ្នា​ដូច​ម្ដេចខ្លះ ប្រៀបធៀបនៅក្នុងស្រុក? កញ្ញាប្រាប់ថា ចំណុចនេះខុសគ្នាច្រើន ដោយសារតែអន្តរជាតិ បន្ថែមមេរៀនដែលពិបាកៗច្រើន ​នៅក្នុងស្រុក កម្មវិធីសិក្សា របស់ក្រសួង​អប់រំមិនបាន​បញ្ចូល​កម្មវិធី​ពិបាកៗទេ គឺដាក់ដើម្បីឱ្យសិស្សចាប់បាន។

ចំណែកមេរៀនគណិតវិទ្យាក្រសួងអប់រំមិនបានបញ្ចូលទាំងអស់នោះទេដែល​ធ្វើឱ្យ​មេរៀន​មួយ​ចំនួនបាត់ ខណៈអន្តរជាតិគឺគេបញ្ចូលទាំងអស់ ដូច្នេះពេលប្រឡងមានមេរៀន និង​ទ្រឹស្ដីខ្លះ អត់​ដែលបានរៀនពីមុនមកទេ ចឹងបើចង់ប្រឡងអន្តរជាតិទាល់​តែខំស្រាវជ្រាវ​រៀនខ្លួន​ឯង​។

​កញ្ញា លឹម ឈីងអ៊ី ជាអ្នកភ្នំពេញ កំពុងសិក្សានៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ថ្នាក់ទី១២ បានចូលរួមប្រឡងប្រកួតប្រជែងក្នុងកម្មវិធីគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២ ហើយបានជាប់ចំណាត់ថ្នាក់លេខមួយនៅកម្ពុជា និងទទួលបានមេដាយមាសផ្នែក​គណិតវិទ្យាតាមរយៈអនឡាញ នៅប្រទេសសិង្ហបុរី ក្នុងចំណោមសិស្សពូកែ ៣៣ ៦៧៩ នាក់ មកពី២៨ ប្រទេសនៅជុំវិញពិភពលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

នាយករដ្ឋមន្ត្រីតម្រូវឱ្យមានទារកដ្ឋានតាមរោងចក្រដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើង

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីរ៉ង់ រុស្ស៊ី ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់​ពីថ្ងៃអង្គារ​ក្នុងដែន​សមុទ្រ​អ៊ីរ៉ង់​

ជីវិតកម្សាន្ដ២២ នាទីutes មុន

បវរកញ្ញា Thae Su Nyein​ រងការរិះគន់ យកតំណែងគេទាំងមិនមែនជាម្ចាស់មកុដ

ព័ត៌មានជាតិ២៦ នាទីutes មុន

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ៩,៤៤ពាន់លានដុល្លារ នៅក្នុង២ខែដំបូង​

ព័ត៌មានជាតិ២៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព

ព័ត៌មានជាតិ១៨ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

គ្រឿងញៀន
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

Sokha Hotels

ព័ត៌មានពេញនិយម