Connect with us

ព័ត៌មានជាតិ

ដឹងអត់! តើកម្ពុជា មានគ្រឿងឥស្សរិយយសប៉ុន្មានប្រភេទសម្រាប់បំពាក់ជូនបុគ្គលឆ្នើមៗរបស់ជាតិ?

បានផុស

នៅ

គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។

គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើង និងរៀបរៀងតាមប្រភេទ និងតាមឋានានុក្រម ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទទី១ ជាប្រភេទមាតុប្រទេស។ គ្រឿងឥស្សរិយយសប្រភេទទី១នេះ មានមេដាយចំនួន ៣ គឺ

  • មេដាយជាតូបការ ដែលជាមេដាយថ្នាក់ខ្ពស់បំផុត មានតែមួយថ្នាក់គត់។
  • មេដាយព្រះជាណាចក្រកម្ពុជា មាន ៥ថ្នាក់ (មហាសេរីវឌ្ឍន៍ មហាសេនា ធិបឌិន្ទ សេនា និងអស្សឬទ្ធិ)។
  • មេដាយឯករាជ្យជាតិ មានតែមួយថ្នាក់។

គ្រឿងឥស្សរិយយសប្រភេទទី១នេះ សម្រាប់បំពាក់ជូនអ្នកដែលមានគុណូបការដ៏ឧត្តុង្គឧត្តមបំផុតក្នុងបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជូនជាតិមាតុភូមិ។

ប្រភេទទី២ ជាប្រភេទព្រះរាជបល្ល័ង្ក។ គ្រឿងឥស្សរិយយសប្រភេទទី២នេះ មានមេដាយចំនួន ៣ គឺ

  • មេដាយរាជសម្បត្តិ
  • មេដាយសម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្ន
  • មេដាយអនុស្សរា  

គ្រឿងឥស្សរិយយសប្រភេទនេះ សម្រាប់បំពាក់វរជនដែលមានគុណបំណាច់ចំពោះព្រះរាជបល្ល័ង្ក ចំពោះព្រះមហាក្សត្រផ្ទាល់ ចំពោះព្រះរាជវង្សានុវង្ស ឬជាអនុស្សាវរីយ៍របស់ព្រះមហាក្សត្រ។

ប្រភេទទី៣ ជាប្រភេទការពារជាតិ។ គ្រឿងឥស្សរិយយសប្រភេទនេះ មានមេដាយចំនួន ២ គឺ

  • មេដាយសេនាជ័យសិទ្ធ
  • មេដាយការពារជាតិ មាន ៣ថ្នាក់ (មាស ប្រាក់ សំរឹទ្ធ)។

គ្រឿងឥស្សរិយយសទាំងពីរនេះ គឺសម្រាប់បំពាក់ជូនកងកម្លាំងប្រដាប់អាវុធ ដូចជា យោធា និងនគរបាលជាតិ ដែលមានស្នាដៃឆ្នើមពិសេសក្នុងសង្គ្រាម ការការពារព្រំដែន និងការពារសន្តិសុខសង្គមជាតិ។

ប្រភេទទី៤ ជាប្រភេទចម្រុះ។ គ្រឿងឥស្សរិយយសនេះ មានមេដាយចំនួន ៧ គឺ

  • មេដាយសហមេត្រី គឺជាមេដាយការទូតដំបូងសម្រាប់បំពាក់ជូនឯកអគ្គរដ្ឋទូត រាជទូត ឬតំណាងប្រទេសជាមិត្តដែលបានបំពេញភារកិច្ចបម្រើផលប្រយោជន៍ប្រទេសទាំងពីរ។
  • មេដាយសុវត្ថារា គឺសម្រាប់បំពាក់ជូនអ្នកមានស្នាដៃ និងជួយជ្រោមជ្រែងក្នុងវិស័យកសិកម្ម ឬសេដ្ឋកិច្ច។
  • មេដាយមុនីសារាភ័ណ្ឌ សម្រាប់បំពាក់ជូនអ្នកដែលមានស្នាដៃក្នុងវិស័យអប់រំ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬវិស័យផ្សេងៗទៀត។
  • មេដាយការងារ សម្រាប់ប្រគល់ជូនអ្នកដែលមានស្នាដៃលើវិស័យរដ្ឋបាល ឬវិស័យឯកជន។ មេដាយនេះ មាន ៣ថ្នាក់ (មាស ប្រាក់ សំរឹទ្ធ)។
  • មេដាយស្ថាបនាជាតិ គឺជាមេដាយទី១ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥។ មេដាយនេះ មាន ៣ថ្នាក់ (មាស ប្រាក់ សំរឹទ្ធ) សម្រាប់ប្រគល់ជូនសប្បុរសជន ឬបុគ្គលទាំងឡាយ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ឬសម្ភារៈក្នុងការជួយកសាងជាតិ និងស្ថាបនាសមិទ្ធិផលជាប្រយោជន៍សាធារណៈ។ 
  • មេដាយខេមរាកីឡារិទ្ធ សម្រាប់បំពាក់ជូនកីឡាការមានស្នាដៃឆ្នើមក្នុងវិស័យកីឡាជាតិ ឬអន្តរជាតិ ដែលបាននាំកិត្តិយសដល់ប្រទេសជាតិ។
  • មេដាយស្ត្រីវឌ្ឍនា សម្រាប់បំពាក់ជូនស្ត្រី ឬបុរស មានគុណបំណាច់ខ្ពង់ខ្ពស់ ក្នុងការលើកកម្ពស់និងតម្លៃរបស់ស្ត្រី៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ករុណា ពេជ្រ សន្យាជាមួយអ្នកគាំទ្រ នឹងនាំបទថ្មីប្លែ កៗមនោសញ្ចេតនាកាលពី ១៤ឆ្នាំ មុនមកវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម