ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ៖ បើគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំ វិស័យអប់រំនៅតែជាវិស័យអាទិភាព
ថ្លែងតាមរយៈឃ្លីបវីដេអូជាង៤នាទី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ដែលបានបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតនោះ បានលើកឡើងថា បើគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំ វិស័យអប់រំនៅតែជាវិស័យអាទិភាព ហើយនៅថ្ងៃអានាគត នឹងវិនិយោគកាន់តែខ្លាំងលើវិស័យនេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា មានគេចោទថា កម្ពុជាជាអាយ៉ងវៀតណាម អាយ៉ងចិន ហើយនៅតាមបណ្តាស្ថាប័នក្រសួងរដ្ឋ សុទ្ធតែមានមន្ត្រីជាយួន និងចិន។ លោកដាក់ជាសំណួរថា តើមានវៀតណាម មានចិនមកពីណា ? គឺសុទ្ធតែខ្មែរទាំងអស់ ហើយភាគច្រើន គឺជាមន្រី្តបណ្ដុះបណ្ដាលក្រោយ៧៩ បើទោះបីជាមានមន្ត្រីខ្លះបណ្ដុះបណ្ដាលនៅមុនមុនសង្គ្រាម ដែលគាត់នៅបន្តជារៀមច្បងយើង ប៉ុន្តែភាគច្រើនជាមន្ត្រីបណ្ដុះបណ្ដាលក្រោយឆ្នាំ១៩៧៩។ លោកថា អត់មានប្រទេសណាស្រឡាញ់ខ្មែរ ចង់ឲ្យខ្មែររីកចម្រើនជាងខ្មែរគ្នាឯងនោះទេ។
បើតាមលោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនបានយកចិត្តទុកដាក់ណាស់លើវិស័យអប់រំ ហើយគោលនយោបាយទាំងអស់នេះ មិនមែនស្ថិតនៅលើក្រដាសនោះទេ គឺជាសកម្មភាពអនុវត្តជាក់ស្ដែង។ លោកថា មកដល់ពេលនេះ វិស័យអប់រំរបស់យើង បានចំណាយប្រមាណជិតមួយពាន់លានដុល្លារទៅហើយក្នុងមួយឆ្នាំ ដែលភាគច្រើនបានចំណាយទៅលើលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ។

លោក ហ៊ុន ម៉ាណែត អះអាងថា មកដល់ពេលនេះប្រាក់បៀវត្សរបស់លោកគ្រូអ្នកគ្រូម្នាក់ៗជាង១លានរៀលទៅហើយ បើទោះបីជាមិនទាន់ច្រើន ប៉ុន្តែបានប្រសើរជាងមុន ហើយយើងនឹងខិតខំជំរុញបន្ថែមទៀត ប៉ុន្តែក្រៅពីប្រាក់បៀវត្ស ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាបសស ផងដែរ។ លោកថា ដ៏រាបណាថវិកាជាតិកាន់តែកើន ផលប្រយោជន៍ចូលទៅលោកគ្រូអ្នកគ្រូកាន់តែកើនឡើង ហើយដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេសគោលនយោបាយលើវិស័យអប់រំនៅតែជាអាទិភាព។
លោក ហ៊ុន ម៉ាណែត អះអាងថា ថវិកាសម្រាប់វិស័យអប់រំនៅឆ្នាំ២០១៥ មានប្រមា៤៤២លានដុល្លារ ហើយឆ្នាំ២០២០ កើនរហូតជិត១ពាន់លានដុល្លារ គ្រាន់តែខុសគ្នា៥ឆ្នាំប៉ុណ្ណោះ ដូច្នេះថវិកាជាតិលើវិស័យអប់រំបានកើនឡើងមួយជាពីរ។ លោកថា ដោយសារតែវិស័យអប់រំជាវិស័យអាទិភាព ទើបថវិកាជាតិត្រូវបង្កើនលើវិស័យនេះ ហើយធ្វើយ៉ាងណានៅឆ្នាំខាងមុខ នឹងដាក់ការវិនិយោគកាន់តែខ្លាំងទៅលើវិស័យអប់រំ ដើម្បីអោយកូនខ្មែរកាន់តែខ្លាំង កាន់តែមានសក្កានុពល កាន់តែមានសមត្ថភាព ដើម្បីអោយកូនខ្មែរកាន់រីកចម្រើន ហើយដរាបណាវីគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំ វិស័យអប់រំនៅតែជាវិស័យអាទិភាព និងទទួលបាននូវការគាំទ្រខ្លាំងពីរាជរដ្ឋាភិបាល៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង