Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប ចេញ​លិខិត​អញ្ជើញ​គូភាគី​មក​ផ្សះផ្សា ករណី​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ប្រើ​អំពើហិង្សា​លើ​ស្ត្រី​ម្នាក់

បានផុស

នៅ

សៀមរាប​ ៖ ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​ស្ត្រី​រងគ្រោះ​បាន​ប្ដឹង​លោក សោម សមសក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​ខេត្ត​សៀមរាប ទៅ​តុលាការ​ខេត្តសៀមរាប ករណី​បង្ក​ហិង្សា​និង​ជេរប្រមាថ​ហើយ​តុលាការ​កំពុងដំណើរកា​រ​នីតិវិធី​។ តែ​ត្រូវ​លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត ចេញ​លិខិតអញ្ជើញ​គូភាគី​ទាំង​២​សម្របសម្រួល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លិខិតអញ្ជើញ​មួយ ដែលមាន​លេខ​៧៥៥ ល​.​អ​.​ជ របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដែល​មាន​ខ្លឹមសារ​ថា “​សូម​អញ្ជើញ លោកស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​ចាត់​អញ្ជើញលោក ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផល​ព្រហ្មទណ្ឌ លោក ប្រធាន​ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល -​មន្ត្រី​ជំនាញ ដើម្បី​ចូលរួម​៖ កិច្ចប្រជុំ​សម្របសម្រួល​ករណី​វិវាទ​រវាង​ឈ្មោះ សោម សមសក្តិ និង​ឈ្មោះ ផាត់ សុ​ជឿន។ កាលបរិច្ឆេទ​៖ ថ្ងៃ​ចន្ទ ១២​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។ វេលា​ម៉ោង​៖ ០៨ ៖ ៣០​នាទី​ព្រឹក (​អញ្ជើញ​ដល់​)​។ ទីកន្លែង​៖ បន្ទប់​ប្រជុំ​លេខ​២ សាលាខេត្ត​សៀមរាប​”​។

សូម​រម្លឹកថា ស្ត្រី​ម្នាក់​ឈ្មោះ​ផាត់ សុ​ជឿន បានដាក់​ពាក្យ​ប្តឹង​លោក សោម សមសក្តិ ដែលមាន​តួនាទី​ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ពីបទ​ជេរប្រមាថ​ជា​សាធារណ​: បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​បើករថយន្ត​ម៉ាក range rover discovery ពាក់​ស្លាក​លេខ​ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ង​បំ​បុក នៅ​ចំណុច​ផ្សារ អាស៊ី កាលពី​យប់​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២២​។

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​កោះហៅ​ចុង​បណ្តឹង គឺ​លោក សោម សមសក្តិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំនួន​២​ដង​រួចមកហើយ តែ​លោក​សមសក្តិ​មិនបាន​ចូលទៅ​តាម​ដីកា​ទេ ដោយ​ដាក់​ពាក្យសុំ​ពន្យារ។ ​តាម​ប្រភពពី​មន្ត្រី​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ក្នុង​ការមិន​ចូលទៅ​បំភ្លឺ​នៅ​ដំណាក់កាល​អយ្យកា​រទាំង​២​លើក​នេះ លោក​សោម សមសក្តិ បាន​ស្វះ​ស្វែងរក​ការអន្តរាគមន៍​ពី​សំណាក់​ថ្នាក់ដឹកនាំ​សាលាខេត្ត​សៀមរាប ឲ្យ​សម្របសម្រួល​បញ្ចប់រឿង​ជាមួយ​ដើមបណ្តឹង ដើម្បី​គេចវេស​ពី​ការ​ទទួលទោស​តាម​ផ្លូវ​ច្បាប់​ដោយ​ប្រកា​ណាមួយ​។

ប្រភព​បន្តថា ប៉ុន្តែ​បើទោះបីជា​មានការ​ចេញមុខ​ជួយ​ជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​សាលាខេត្ត​សៀមរាប​យ៉ាងណាក្តី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​នេះ អ្នកស្រី​ផាត់ សុ​ជឿន ដែលជា​ដើមបណ្តឹង មិន​ចូលទៅ​តាម​ការ​ណាត់​ទេ ហើយ​កិច្ចប្រជុំ​ដោះស្រាយ​នេះ ក៏ត្រូវ​បាន​រំសាយ​វិញ​ផងដែរ​។

ទាក់ទង​នឹង​ការចេញលិខិត​អញ្ជើញ​នេះ អភិបាល រង​ខេត្តសៀមរាប លោក អ៊ឹង គឹម​លាង បាន​មាន ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា លោក​គ្រាន់តែ​ចង់​ឲ្យ​ភាគី​ទាំងពីរ​ជួប ពិភាក្សា​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ​ប៉ុណ្ណោះ​។ មិនមែន​មានន័យ​ថា បន្ទុច​បង្អាក់​ដំណើរការ​រប​ស់​តុលាការ​ទេ​។ គឺ​ចង់​ឲ្យ​ភាគី​ទាំងពីរ​ជួប​ដោះស្រាយ​បញ្ហា​ដោយ​មិន​ឆ្លងកាត់​តុលាការ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ភាគី​ទាំងពីរ​មិនបាន​ជួបគ្នា​តាម​ការស្នើសុំ​របស់លោក​នោះឡើយ​។

មហាជន​ក្នុង​ខេត្តសៀមរាប រង់ចាំ​មើលថា តើ​សំណុំ​រឿងនេះ​អាច​ដំណើរការ​នីតិ​វិធី​បាន​ត្រឹមណា ខណៈ​មន្ត្រី​ដែល​រង​ការចោទប្រកាន់​មាន​ឋានៈ​ធំ​សម្បើម​គួរសម​ក្នុង​ខេត្តសៀមរាប​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៦ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម