Connect with us

ព័ត៌មានជាតិ

រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០​ខាងមុខ​

បានផុស

នៅ

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ បានអនុម័ត​កំណត់​កាល​បរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០​ខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ព្រឹក​មិញ​នេះ ​បាន​ឲ្យ​ដឹងថា សម័យប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ​ខាងមុខ​មាន​របៀបវារៈ​ចំនួន​ពីរ គឺ​អនុម័ត​ប្រកាស​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប មាន​ឯកឧត្តម លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តតាកែវ ជំនួស​ឯកឧត្តម សុខ សូ​កាន ដែល​បាន​សុំលាលែង និង​ឯកឧត្តម សៅ ស៉ា​រ៉ាត់ ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​ប៉ៃលិន ជំនួស លោកជំទាវ បាន ស្រីមុំ ដែល​បាន​លាលែង​។

ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​នាពេលនោះ​ផង​ដែរ​ នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ជា​សមាជិក​គណៈកម្មកា​រ​អបរំ យុវជនកីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ និង​ជ្រើសតាំង​លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

អត្ថបទ៖ ប៉ាល់​សុង

សូមចុចអាន៖ ​លោក ឃួង ស្រេង ព្រមាន​ដកប្រធាន​ផ្សារ​ណា​អនុញ្ញាត​ឲ្យ​កត់​កន្ទុយលេខ​ក្នុង​ផ្សារ​ ទោះ​ខ្សែ​ធំប៉ុណ្ណា​ក៏​ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម