ព័ត៌មានជាតិ
ប្រជាពលរដ្ឋស្រុកសេសានស្នើក្រុមបចេ្ចកទេសអគ្គិសនីជួយពន្លឿនការតភ្លើងឱ្យបានប្រើប្រាស់ផង
ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងមិនទាន់មានភ្លើងប្រើប្រាស់ ស្នើសុំឱ្យមន្ត្រីជំនាញផ្នែកអគ្គិសនីពន្លឿនការតភ្លើងឱ្យពួកកាត់ប្រើប្រាស់ ព្រោះទំនប់វារីអគ្គិសនីសេសានក្រោម២ មានហើយតែពួកគាត់មិនទាន់មានភ្លើងប្រើប្រាស់នៅឡើយ។

ក្នុងពិធីពិគ្រោះយោបល់ផ្សព្វផ្សាយប្រជាពលរដ្ឋរស់នៅតាមតំបន់មិនទាន់មានភ្លើងប្រើប្រាស់កាលពីថ្ងៃ ២៦ កក្កដាបានស្នើសុំឱ្យមន្ត្រីអគ្គិសនីខេត្ត ចុះទៅពិនិត្យមើលមូលដ្ឋានរស់នៅរបស់ពួកគាត់ផង ព្រោះមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ទេ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពលរដ្ឋរងចាំភ្លើងរដ្ឋ តែមិនឃើញមករៀបចំតឱ្យប្រើប្រាស់នៅឡើយ។
ពួកគាត់បន្តថា៖ ប្រជាពលរដ្ឋត្រេកអរណាស់ បានទទួលដំណឹងប្រសាសន៍សម្តេចតេជោ ប្រកាសបញ្ចុះតំលៃភ្លើងកាលពីមកសម្ពោធវារីអគ្គិសនីសេសានក្រោមពី តែពួកគាត់រស់នៅចំណុចមួយចំនួននៅក្នងស្រុកសេសានជាទឹកដីមានទំបន់វ៉ារី បានត្រឹមតែឃើញទំបនប់តែនៅមិនទាន់បានភ្លើងប្រើប្រាស់នៅឡើយ។

លោក ប៉ូយ លាប អនុប្រធានអង្គភាពអគ្គិសនីកម្ពុជាស្ទឹងត្រែងទទួលបន្ទុកផ្នែកបច្ចេកទេសបានទទួលយកការស្នើសុំនេះ លោកថាសកម្មភាពតបណ្តាញភ្លើងក្រុមបច្ចេកទេសអគ្គិសនីកំពុងអនុវត្តទៅជាប្រចាំ គ្រាន់តែនៅតាមចំណុចមួយចំនួននៅខ្វះចន្លោះមែន។
លោកបន្តថា៖ នៅតាមចំណុចដែលបងប្អូនស្នើឡើងនេះ អង្គភាពអគ្គិសនីបានដាក់បញ្ជូលទៅក្នុងគម្រោងថរិកាសម្រាប់ឆ្នាំ២០២៣ ដូចនេះក្រុមបច្ចេកទេសនិងមកអនុវត្តជាបណ្តើរនៅចុងឆ្នាំ ២០២២ លុះដល់ដើមឆ្នាំ ២០២៣ បងប្អូននិងមានភ្លើងប្រើប្រាស់។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានគាំទ្រចំពោះដំណើរការស្រាយនេះ ព្រោះបញ្ហាភ្លើងនេះពិតជាមានរឿងរ៉ាវបែបនេះមែន ហើយក្នុងនាមអាជ្ញាធរ លោកធ្វើសំណើទៅអង្គភាពអគ្គិសនីខេត្ត ឱ្យជួយដោះស្រាយជូនប្រជាពលរដ្ឋដែរ។
លោកបន្តថា៖ នៅក្នុងវេទិកាពិគ្រោះយោបល់នេះបានមន្ត្រីអគ្គិសនីខេត្តមកបកស្រាយជូនធ្វើឱ្យប្រជាពលរដ្ឋយើងទទួលបានដំណឹងមួយត្រឹមត្រូវ ហើយពួកគាត់និងចូលរួមសហការ និងជឿជាក់ទៅលើមន្ត្រីជំនាញផ្នែកអគ្គិសនី ព្រោះពេលនេះមិនមែនមកសន្យាចោលនោះទេ។
សូមបញ្ធាក់ថា៖ ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសេសាននេះប្រជាពលរដ្ឋយើងបានលើកឡើងជាសំណើពាក់ព័ន្ធនិងជីវភាពរស់នៅប្រចាំថ្ងៃចំនួន៤៤ករណី ហើយមន្ត្រីជំនាញនិងអាជ្ញាធរស្រុកបានដោះស្រាយជូនប្រជាពលរដ្ឋយើងបានទៅតាមសំណូមពរដើម្បីស្រាយនូវបញ្ហាប្រឈមឱ្យអស់កង្វល់ភ្លាមៗផងដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ