Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំនៅកម្ពុជា ក្នុងឆ្នាំ ២០២២ ជាឱកាសការងារដល់យុវជនគ្រប់រូប

បានផុស

នៅ

ព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំរបស់ក្រុមហ៊ុន ខេមបូចប នៅថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) មានការចូលរួមដោយក្រុមហ៊ុនជាង ១០០ ទាំង​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​មានការ​ផ្ទុះឡើង​នៃ​វិបត្តិ​កូ​វីដ-១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ទូទាំង​ពិភពលោក បានធ្វើឱ្យ​យុវជន ជាច្រើន​នាក់​ត្រូវ​ឈប់សម្រាក​ពី​ការងារ ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ ទន្ទឹមនឹងនេះ ពួកគេ​ក៏បាន បាត់បង់​ប្រាក់ចំណូល ក្រោយពី​ក្រុមហ៊ុន​មួយចំនួន​បាន​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ហើយ​ក្រុមហ៊ុន​មួយចំនួនទៀត​ក៏បាន​កាត់បន្ថយ ចំនួន​បុគ្គលិក ក្នុង​គោលបំណង​បន្ធូរបន្ថយ​ចំណាយ​នៅក្នុង​ក្រុមហ៊ុន​។ កត្តា​ទាំងអស់នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន ខេ​ម​បូ​ចប មានការ​ព្រួយបារម្ភ​ដល់​យុវជន និង​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ ដល់​យុវជន​គ្រប់រូប ដែល​បាន​បាត់បង់​ការងារ ឱ្យ​មានឱកាស​ស្វែងរក​ការងារ​ថ្មីៗ​។

​ពិព័រណ៍​ការងារ​នេះ ជួយ​ឱ្យ​យុវជន​គ្រប់រូប​ទទួលបាន​បទ​ពិសោធន៍​ថ្មី ជាមួយនឹង​ឱកាស​ស្វែងរក​ការងារ​ពី​ក្រុមហ៊ុន​ធំៗ និង​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ពិព័រណ៍​ការងារ​នេះ​មានការ​ចូលរួម​ពី​ស្ថាប័ន​ធំៗ​ជាច្រើន​រួមមាន​ក្រុមហ៊ុន Canadia Bank Plc ជា​អ្នក​ចូលរួមចំណែក​ធំ​ក្នុងការ​ឧបត្ថម្ភ​ព្រឹត្តិការ​នេះ​ឱ្យ​ដំណើរការ​ទៅបាន និង​ក្រុមហ៊ុន​ដទៃទៀត​ដូចជា Prince Huan Yu Real Estate, Huawei Technologies, China Duty Free Group, CHINA HUADIAN COPRORATION LTD រួមទាំង​ស្ថាប័ន​ល្បីៗ​ជាច្រើន​ទៀត​។ យុវជន និង​និស្សិត​គ្រប់រូប​អាច​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​សាកល្បង​ដាក់ពាក្យ និង​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​បុគ្គលិក​ពី​ក្រុមហ៊ុន​ធំៗ ដែល​បាន​ចូលរួម ដើម្បី​ទទួលបាន​ការប្រឹក្សា​ការងារ និង​ឱកាស​ក្លាយជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​។ ក្រៅពី​គោលបំណង​សំខាន់​ខាងលើ ពិព័រណ៍​ការងារ​នេះ​មានការ​ចូលរួម ពី​វាគ្មិន​ល្បីៗ​ជាច្រើនរូប ដែលមាន​ការចូលរួម​បកស្រាយ​អំពី​ប្រធានបទ​ល្បីៗ ដែល​ទាក់ទង​នឹង​ការងារ និង​បច្ចេកវិទ្យា​ទំនើបៗ​ដែលមាន​ការវាយលុក​នៅក្នុង​វិស័យ​ការងារ​។​

​យុវជន​គ្រប់រូប​ក៏​អាច​ទទួល​អារម្មណ៍​កម្សាន្ត​សប្បាយ ជាមួយ​កម្មវិធី​ជាច្រើន​ទៀត ដូចជា​ការតាំងពិព័រណ៍​សមិទ្ធផល​ការងារ​របស់ ក្រុមហ៊ុន ការលេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់ និង​ការដាក់​តាំងពិព័រណ៍​ស្នាដៃ​នៃ​គ្រឿង​បច្ចេកវិទ្យា​បង្កើត​ថ្មី​របស់​និស្សិត​។

​ពិព័រណ៍​ការងារ​នេះ រៀបចំឡើង​ឡើង​ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ចប CamboJob ជា​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក តាម​អ៊ីន​ធឺ​ណិ​ត​ឈានមុខ​គេ​នៅ​កម្ពុជា​។ CamboJob ជួយ​បង្កើន​ភាពងាយស្រួល​សម្រាប់​អ្នក​ជ្រើសរើស​បុគ្គលិក និង​អ្នកស្វែងរក​ការងារ ជាមួយនឹង​វេទិកា​ជ្រើសរើស​បុគ្គលិក ដែល​ប្រកបដោយ​សុវត្ថិភាព ពេញនិយម​ភាព និង​ទំនើប​ភាព​។ ជាមួយនឹង​ការអភិវឌ្ឍន៍​បន្ថែម​នូវ​មុខងារ​ថ្មី នៃ​កម្មវិធី​ខេ​ម​បូ​ចប ម៉ូ​បាយ​អេប លោកអ្នក​អាច​ចាប់ផ្តើម​ទាក់ទង និង​ធ្វើការ​សម្ភាសន៍​ផ្ទាល់ បូករួម​ជាមួយនឹង​មុខងារ​ថ្មីៗ ជាច្រើន​ទៀត ហើយ​អ្នកប្រើប្រាស់​កម្មវិធី​អាចធ្វើ​ការផ្លាស់ប្តូរ​លេខ Telegram រវាង​អ្នកដាក់ពាក្យ និង​អ្នក​សម្ភាសន៍​នៅក្នុង​អេប​បាន​យ៉ាង​ងាយស្រួល ក្នុង​ជម្រើស​ភាសា​យ៉ាង​សំបូរបែប​សម្រាប់​ផ្លាស់ប្តូរ បង្កើត​ភាពងាយស្រួល​ដល់​ភាគី​ទាំងសងខាង ឱ្យ​ការទំនាក់ទំនង និង​ស្វែងរក​រវាង​គ្នា និង​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពងាយស្រួល​ដោយ​គ្រាន់តែ​ប្រើ​កម្ម​វី​ធី​លើ​ទូរស័ព្ទដៃ និង​គេហទំព័រ​។

​ប្អូនៗ​និស្សិត និង​យុវជន​គ្រប់រូប​ដែល​កំពុងតែ​ស្វែងរក​ឱកាស​ការងារ​ថ្មីៗ គួរតែ​ចាប់យក​ឱកាស​មួយ​នេះ​ដើម្បី​ទទួលបាន អត្ថប្រយោជន៍​ជាច្រើន ហើយ​កុំ​ភ្លេច​រៀបចំ CV ដើម្បី​ត្រៀមខ្លួន ធ្វើ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ល្បីៗ​។ សូម​ធ្វើការ​ចុះឈ្មោះ​ចូលរួម​តាម (Link) ដើម្បី​ទទួលបាន​ថង់​បរិស្ថាន​ដ៏​ស្រស់ស្អាត​សម្រាប់​អ្នក ចុះឈ្មោះ ១០០ ​នាក់​ដំបូង​ និង​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មីៗ​នៅក្នុង​ពិព័រណ៍​ការងារ​នេះ​។ ចួប​គ្នា​ក្នុងពេល​ឆាប់ៗ​នេះ​!​ ​

​ទំនាក់ទំនង​យើងខ្ញុំ​តាមរយៈ​៖

​លេខ​ទូរ​ស័ព្ទ​៖ +855 97 92 37 280 (WeChat, Telegram, WhatApp)

​ស្វែងយល់​បន្ថែម​ពី​យើងខ្ញុំ​តាមរយៈ​

​ហ្វេ​ស​ប៊ុ​ក​ផេ​ក​៖ CamboJob | Facebook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ៣២ វិនាទី មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អេហ្ស៊ីប ប្រាប់​អាមេរិក​ថា រដ្ឋ​អារ៉ាប់​ជំទាស់​នឹង​ផែនការ​តំបន់​ហ្គាហ្សា​របស់​លោក ត្រាំ

ភូមិទួលពង្រ
សន្តិសុខសង្គម១៤ នាទីutes មុន

ពលរដ្ឋនៅភូមិទួលពង្រ ស្នេីឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីផ្លូវ ទោះមិនស្ថាបនាជួសជុលផ្លូវក៏ដោយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម