ព័ត៌មានជាតិ
សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី ២ របស់ខ្ញុំ”
នាល្ងាចថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ ២០២២ សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាផ្ទះទី ២ របស់ខ្ញុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំ។ ព្រមទាំងមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ។

ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំ យ៉ាងដូច្នេះថា៖ កន្លងមក សមាគមមូលនិធិគ្រួសារខ្មែរ បានសិក្សាក្នុងការរៀបចំកែតម្រូវយុទ្ធសាស្ត្រទីផ្សារ និងបានរៀបចំពិធីសម្ពោធជាផ្លូវការក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំនាពេលនេះ ក្នុងគោលបំណងជម្រុញឲ្យមានការផ្សព្វផ្សាយអំពីទិសដៅ និងបេសកកម្មរបស់សមាគមឲ្យកាន់តែផុលផុស ព្រមទាំងបង្កើននូវសេចក្ដីជឿជាក់ និងទំនុកចិត្ត ដើម្បីទាក់ទាញវិនិយោគិន ដែលមានធនធានឲ្យចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យអចលនទ្រព្យ ផ្ដោតសំខាន់លើលំនៅឋាន និងលំហែជាដើម។

ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានសំណូមពរទៅកាន់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្ដល់នូវកិច្ចសហការ និងគាំទ្រដល់សមាគម និងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ឲ្យដំណើរការបានដោយរលូន។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានផ្ដល់កិត្តិយសថ្លែងសុន្ទរកថា និងមានប្រសាសន៍ផ្ដាំផ្ញើយ៉ាងដូច្នេះថា ដោយមើលឃើញពីកាលានុវត្តភាព និងសក្ដានុពលភាពនៃកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំ ក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ និងលើកទឹកចិត្តដល់សមាគមក្នុងការអនុវត្តគម្រោងនេះឲ្យលេចចេញជារូបរាង និងផ្លែផ្កាដោយសារក្រសួងមហាផ្ទៃបានយល់ឃើញថាកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំ អាចនឹងមានផលប្រយោជន៍ជាវិជ្ជមានសម្រាប់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេសដែលជាគោលដៅអាទិភាពសម្រាប់កម្មវិធីនេះ ជាជនបរទេសដែលមានធនធានទ្រព្យសម្បត្តិ ជាវិនិយោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ឬបញ្ញវ័ន្តដែលមានសមត្ថភាព ចំណេះដឹងខ្ពស់ ដែលជាចលករដ៏សំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍប្រទេសជាតិ នៅក្នុងសម័យសកលភាវូបនីយកម្ម និងនវានុវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការឆ្លើយតបជាវិជ្ជមានទៅកាន់សំណូមពររបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងមហាផ្ទៃចំពោះគម្រោងកម្ពុជាផ្ទះទី២របស់ខ្ញុំ ព្រមទាំងផ្ដាំផ្ញើ និងសំណូមពរទៅកាន់សមាគមឲ្យបន្តរក្សាកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធ សិក្សាស្វែងយល់ទិដ្ឋភាពផ្លូវច្បាប់ឲ្យបានទូលំទូលាយបន្ថែមទៀត ជាពិសេស គឺច្បាប់ និងបទបញ្ញត្តិដែលត្រូវអនុវត្តសំដៅធានាបាននូវការសម្របសម្រួលឲ្យភ្ញៀវបរទេសទទួលបានកញ្ចប់សេវាកម្មប្រកបដោយការពេញចិត្តក្នុងរយៈពេលចេញ-ចូល និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា “កម្ពុជាផ្ទះទី ២ របស់ខ្ញុំ” គឺជាកម្មវិធីដែលបង្កើតឡើងដោយសមាគមមូលនិធិគ្រួសារខ្មែរ និងជាកម្មវិធីផ្លូវការតែមួយគត់ដែលត្រូវបានអនុម័ត ទទួលបានការគាំទ្រជាគោលការណ៍ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យជនបរទេសដែលជាវិនិយោគិនផ្នែកលំនៅឋានលំហែនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវកញ្ចប់ទិដ្ឋាការមាសរយៈពេល ១០ ឆ្នាំ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត។ សមាជិកកម្ពុជាផ្ទះទី ២ របស់ខ្ញុំដំបូងគេ ចំនួន ១៨ នាក់ ត្រូវបានអញ្ជើញឲ្យទទួលកាដូរអនុស្សាវរីយ៍ដោយផ្ទាល់ពី ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ ហើយ កម្មវិធីក៏បានបញ្ចប់ទៅប្រកបដោយភាពរីករាយ និងភាពជោគជ័យគួរជាទីមោទនៈ។


គួររម្លឹកផងដែរថា សមាគមមូលនិធិគ្រួសារខ្មែរ ក៏បានធ្វើការសម្ពោធបើកការិយាល័យសម្រាប់គម្រោងកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ ដែលមានទីតាំងស្ថិតនៅអាគារលេខ ១៩៩ តាមបណ្ដោយមហាវិថីត្រសក់ផ្អែម កែងផ្លូវ ៣០៦ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងកម្មវិធីកម្ពុជាផ្ទះទី ២ របស់ខ្ញុំ៖
– គេហទំព័រ៖ cm2h.com
– លេខទូរស័ព្ទ/តេលេក្រាម៖ ០៦៦ ៥៩០ ១៦៨, ០៦៩ ៥៩០ ១៦៨
– គេហទំព័រហ្វេសប៊ុក៖ www.facebook.com/CambodiaMySecondHome

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?