ព័ត៌មានជាតិ
មេបញ្ជាការកងទ័ពពិសេសហ្វីលីពីន ទស្សនកិច្ចនៅតំបន់សាលាហ្វឹកហ្វឺនតេជោសែនជុំគិរី
តបតាមការអញ្ជើញរបស់លោកឧត្តម សេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ ៧០ ប្រតិភូកងទ័ពហ្វីលីពីន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី MONICO E ABANG មេបញ្ជាការវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន (LIGHT REACTION REGIMENT SOCOMAFP) បានទៅទស្សនកិច្ចនៅតំបន់សាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី និងមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។

ទស្សនកិច្ចនេះ អមដោយលោកវរសេនីយ៍ឯក ហៃ សមឧត្តមសក្តិ មេបញ្ជាការវរសេនាតូចពិសេសប្រឆាំងភេរវកម្ម កងពលតូចលេខ ៧០ ក្នុងបំណងដើម្បីសិក្សាអំពីទីតាំងភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការហ្វឹកហ្វឺនជំនាញផ្សេងៗរបស់កងពលតូចលេខ ៧០។

ដំណើរទស្សនកិច្ចរបស់ប្រតិភូកងទ័ពហ្វីលីពីន នាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាកន្លងមកឲ្យសម្រេចបានជាផ្លែផ្កា រួមជាមួយការបន្តអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជាលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (ToR) ការហ្វឹកហ្វឺនធនធានមនុស្ស និងការធ្វើលំហាត់រួមគ្នាជាដើម។



គួររំលឹកថា នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកងទ័ពហ្វីលីពីនមកកាន់កម្ពុជានេះ កាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង ក៏បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ម៉ូនីកូ អេស្តូតា អាបាង បានថ្លែងអំណរគុណចំពោះលោកមេបញ្ជាការកងពល ដែលបានទទួលលោក និងសហការី យ៉ាងកក់ក្តៅ លោកបានប្តេជ្ញាពង្រឹងពង្រីកចំណងទាក់ទង រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព ឲ្យកាន់តែរឹងមាំទ្វេដង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ