Connect with us

ព័ត៌មានជាតិ

​​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បន្តជំរុញការងារ​កាត់ឆ្វៀលដី​តំបន់ ៣ ​ជូនពលរដ្ឋ​

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៧ ខែកក្កដា ២០២២ នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងថា មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្តបានរួមកម្លាំងគ្នាចុះ​អនុវត្ត​ការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងអនុ​សាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមកម្ពុជា។

លោកអភិបាលខេត្តកំពង់ឆ្នាំងរូបនេះ បានដាក់ចេញទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន បន្តចុះ​អនុវត្ត​ការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ និងបន្តចុះកំណត់អត្តសញ្ញាណដីលំនៅឋាន ស្ថិតនៅផ្នែកខាងកើតផ្លូវជាតិលេខ៥ និងទីតាំងមួយចំនួនទៀត ដើម្បីលើកសំណើសុំ​គោល​ការណ៍​ពីរាជរដ្ឋាភិបាល បន្តពង្រឹង ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បន្តចុះបង្ក្រាប​បទល្មើស​នេសាទ បន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ បន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រុង​ប្រយ័ត្នចំពោះជំងឺអុតស្វា។

ទន្ទឹមនឹងនេះអាជ្ញាធរខេត្តនៅតែបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ យកចិត្តទុកដាក់​តាមដានសភាពការណ៍គ្រោះមហន្តរាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ព្រមទាំង​បន្តយក​ចិត្តទុក​ដាក់កែលម្អ លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន និងត្រួតពិនិត្យចាត់វិធានការចំពោះ​សំណង់គ្មានច្បាប់អនុញ្ញាត។

ក្រៅពីនេះក៏​ជំរុញការងាររៀបចំផែនការ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍​រយៈពេល៥ឆ្នាំ និងការងារសំខាន់ៗមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១៥ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម