Connect with us

ព័ត៌មានជាតិ

ស៊ីហ្គេម ២០២៣ ៖ កម្ពុជា ចង់បង្កើនជើងហោះហើរជាមួយសិង្ហបុរី ដើម្បីអូសទាញភ្ញៀវទេសចរកាន់តែច្រើន

បានផុស

នៅ

ក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវតែមានការបង្កើនជើងហោះហើរជាមួយនឹងប្រទេសសិង្ហបុរី ក្នុងកំឡុងពេលដែលមានការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការបង្កើនជើងហោះហើរនេះ គឺក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនកាន់តែច្រើនតាមរយៈជើងហោះហើរសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី លោក ថុង អ៊ីដវីន (Tong Adwin) កាលពីពេលថ្មីៗនេះ លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងសិង្ហបុរីបានពិភាក្សាគ្នាឱ្យមានការជំរុញ និងបង្កើនជើងហោះហើរ រវាងកម្ពុជា និងសិង្ហបុរីបន្ថែមទៀត តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនទេសចរណ៍សិង្ហបុរី  (Singapore Airline) ដើម្បីឱ្យមានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ពិសេស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។

លោក ទិត ចន្ថា បានលើកឡើងថា សិង្ហបុរី គឺជាប្រទេសមួយដែលមានសារៈសំខាន់ក្នុងការនាំភ្ញៀវទេសចរមកកាន់កម្ពុជា ព្រោះប្រទេសមួយនេះ ជាប្រទេសដែលជាសមាជិកអាស៊ានស្រាប់ និងកាន់តែពិសេសនោះ គឺសិង្ហបុរី មានការតភ្ជាប់ជើងហោះមកពីបណ្តាលប្រទេសជុំវិញពិភពលោក។ បន្ថែមលើនេះ លោករដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា កម្ពុជា បានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023)  ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ និងសកម្មភាពសេដ្ឋកិច្ចសង្គម។

សូមបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងពេលបញ្ហាកូវីដ-១៩ បើទោះបីមានការកាត់បន្ថយជើងហោះហើររវាងកម្ពុជា និងសិង្ហបុរីក្តី ប៉ុន្តែគិតត្រឹម៦ខែចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥លាននាក់ទៀត។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍៕

ដោយ ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម