Connect with us

ព័ត៌មានជាតិ

ការផ្តល់រង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រ និងក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ

បានផុស

នៅ

មានប្រសាសន៍ក្នុងពិធីប្រគល់រង្វាន់ជូនសិស្សជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ព្រមទាំងជ័យលាភី សិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ឆ្នាំសិក្សា២០២១-២០២២ ដែលប្រព្រឹត្តទៅនៅសាលាអន្តរជាតិត្យប្រាយ សាខាទី២ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់រង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ ដែលក្លាយជាធនធានដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍បន្តទៀតថា វិស័យអប់រំសិក្សាធិការមានតួនាទីយ៉ាងសំខាន់ជាទីបំផុត ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ កុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងជាមូលដ្ឋាន ដើម្បីឈានទៅដល់ការសិក្សាលើចំណេះជំនាញ បច្ចេកទេស និងជំនាញឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញ ដល់គ្រប់ស្រទាប់យុវជន ក្នុងការ កសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាពហើយការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប គឺផ្តើមចេញពីឆន្ទះ ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងមាតុភូមិកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើង រុងរឿង។

លោក អ៊ឹង គឹមលាង មានប្រសាសន៍បន្ថែមទៀតថា ដើម្បីសម្រេចបានគោលដៅនេះ សូមឲ្យគណៈគ្រប់គ្រងសាលាអន្តរជាតិភ្យូឆឺរប្រាយ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការបណ្តុះបណ្តាលប្រកបដោយគុណភាពស្តង់ដាជាតិ និងអន្តរជាតិដូចជា អភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងបរិបទអប់រំអាស៊ាន និងអន្តរជាតិ សំខាន់អភិវឌ្ឍន៍ធនធានបុគ្គលិកសិក្សាឱ្យមានគុណវុឌ្ឍ មានសមត្ថភាពពេញលេញស្របតាមតួនាទីភារកិច្ច ដែលនាំឱ្យសិស្សមានលក្ខណៈ​សម្បត្តិពេញលេញ ប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា ព្រមទាំងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ថែរក្សាវប្បធម៌ជាតិ និងបរិស្ថាន ជាពិសេស សូមឲ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សាបន្តទៀត ដើម្បីទទួលបានចំណេះដឹង និងជំនាញទៅបំរើការងារនាពេលអនាគត ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសហគមន៍ និងសង្គមជាតិយើង ។

លោក ម៉ាន់ វុឌ្ឍី នាយកសាលាអន្តរជាតិភ្យូឆឺរប្រាយ បានមានប្រសាសន៍បញ្ជាក់អោយដឹងថា នៅក្នុងឆ្នាំសិក្សា២០២១​-២០២២នេះ សាលាអន្តរជាតិភូឆឺរប្រាយបានបញ្ជូសិស្សឱ្យចូលរួមប្រឡងសិស្សពូកែទូទាំងខេត្តសៀមរាប និងទូទាំងប្រទេសដោយទទួលបានជ័យលាភីជាប្រវត្តិសាស្ត្រដូចជា ជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ចំនួន១នាក់ព្រមទាំង ជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២​ ចំនួន ១នាក់ ។

លោកនាយកសាលាក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗ សិស្សានុសិស្សគ្រប់កម្រិតសិក្សាដែលកំពុងសិក្សានៅសាលា អន្តរជាតិភូឆឺរប្រាយទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីទទួលបានជោគជ័យនៅក្នុងការសិក្សាក្លាយជាសិស្សពូកែទូទាំងខេត្ត និងសិស្សពូកែទូទាំងប្រទេស ព្រមទាំងទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់ជាតិផងដែរ ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ២៤ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម