ព័ត៌មានជាតិ
កម្ពុជាគ្រោងសាកល្បងដោះលែងអ្នកទោសឱ្យនៅក្រៅឃុំកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់លោកស្រី Roueida Hl Hange ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាថា កម្ពុជានឹងសាកល្បងអនុវត្តការដោះលែងអ្នកទោស ប្រភេទបទល្មើសស្រាលៗឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងដោយផ្អែកលើលក្ខខណ្ឌកំណត់មួយចំនួនដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ។

នៅក្នុងជំនួបជាមួយលោកស្រី Roueida Hl Hangeកាលពីរសៀលថ្ងៃទី ២៧ កក្កដា សម្ដេច ស ខេងបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងពិភាក្សាអំពីដំណើរការអនុវត្តទោសក្នុងសហគមន៍ ដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ ក៏ដូចជាការសាកល្បងអនុវត្តការដោះលែងឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ និងដោយផ្អែកលើលក្ខខណ្ឌកំណត់មួយចំនួន។
ចំពោះអ្នកពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀននេះ សម្ដេច ស ខេង បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏កំពុងតែខិតខំដោះស្រាយបញ្ហានេះតាមរយៈការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែមនៅតាមបណ្ដារាជធានី ខេត្ត ព្រមទាំងសាងសង់មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងបន្សាបគ្រឿងញៀន។

ជាការឆ្លើយតប លោកស្រី Roueida Hl Hange បានថ្លែងអំណរគុណ ជូនសម្ដេចក្រឡាហោម ដែលបានផ្តល់ជូនព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងពន្ធនាគារហើយលោកស្រីក៏ត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ទៅលើការងារដែលនៅក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា។
ជាមួយគ្នានវដែរ លោកស្រី បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ដែលបានផ្តល់នូវការគាំទ្រដល់បេសកកម្មការងាររបស់ការិយាល័យ ជាពិសេសគឺការគាំទ្រការចុះធ្វើទស្សនកិច្ចតាមបណ្ដាពន្ធនាគារ ដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់ការងារពន្ធនាគារ។

លោកស្រីក៏ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អផងដែរ រវាងការិយាល័យជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះការចែករំលែកនូវព័ត៌មាន ក៏ដូចជាទិន្នន័យដ៏ចាំបាច់នានាបម្រើដល់ការងាររបស់ការិយាល័យឧត្តមស្នងការប្រកបដោយប្រសិទ្ធភាព។
ក្នុងនាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះលោកស្រី ដែលទទួលការតែងតាំងជាប្រធានថ្មីនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ និងមានសេចក្ដីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនឹងឧត្តមស្នងការការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា។
សម្ដេចសខេងសង្ឃឹមថា វត្តមានរបស់លោកស្រីនឹងបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង