ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងជំរុញក្រុមការងារពន្លឿនកាត់ឆ្វៀលដីព្រៃលិចទឹក តំបន់២ និងតំបន់៣ ជូនពលរដ្ឋ
លោក សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃពុធទី ២៧ ខែកក្កដា ២០២២បានធ្វើការក្រើនរំឭកដល់ក្រុមការងារអាជ្ញាធរ ដែលធ្វើការលើការកំណត់អត្តសញ្ញាណដីកាត់ឆ្វៀលដីត្រូវពន្លឿនការងារ កាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីដើម្បីទុកឱកាសដល់ប្រជាពលរដ្ឋបានធ្វើការដាំដុះដំណាំកសិកម្មបានទាន់ពេលវេលា។

លោក សុខ លូ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
លោក សុខ លូ បានលើកឡើងថា ចំពោះការកាត់ឆ្វៀលដីព្រៃលិចទឹកនៅក្នុងតំបន់២ និងតំបន់៣ ខេត្តបាត់ដំបងនេះ គឺធ្វើឡើងដើម្បីប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្តែងមកជាយូឆ្នាំ អាស្រ័យតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល។

ប៉ុន្តែរាជរដ្ឋាភិបាលមិនបានរាប់បញ្ចូលចំពោះអ្នកដែលទើបនឹងបានកាន់កាប់ដី ២ ទៅ៣ ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីនេះមិនថាតែ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏អាចកាត់ឆ្វៀលជូនប្រជាពលរដ្ឋបានដែរ។
លោកអភិបាលខេត្តក៏បានក្រើនរម្លឹកទៅដល់ក្រុមការងារអាជ្ញាធរ ធ្វើយ៉ាងណាត្រូវតែពន្លឿននៅក្នុងការធ្វើកិច្ចការនេះឲ្យបានឆាប់រហ័យតាមដែរអាចធ្វើទៅបាន ដើម្បីអាចឲ្យប្រជាពលរដ្ឋមានឱកាសនៅក្នុងការធ្វើដាំដុះដំណាំកសិកម្មឲ្យបានទាន់ពេលវេលា។
ប្រសិនជាមានអ្នកណាម្នាក់ដែលមានអំណាច ហើយទើបតែកាន់កាប់បានមួយរយៈពេលខ្លី មកទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចបានដាច់ខាត ម្យ៉ាងវិញទៀតបើសិនជាមានការតវ៉ា ប្រើប្រាស់អំណាចរបស់ខ្លួន ធ្វើការគំរាមកំហែង ឬជេរប្រមាថមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ដែលបានដាក់ចេញ នោះជនបង្កនឹងត្រូវប្រឈមមុខទៅនឹងនីតិវិធីច្បាប់៕
អត្ថបទ៖ ឌឿន ចាន់ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ