Connect with us

ព័ត៌មានជាតិ

ច្រកព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ-តឺនណាម​គ្រោងសម្ពោធដាក់ឱ្យដំណើរការ​ឆាប់ៗ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើភាគីវៀតណាមក្នុងការពិនិត្យលទ្ធភាពកំណត់ពេលវេលាសមស្របសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់ខេត្តតៃនិញ ប្រទេសវៀតណាមនៅពេលខាងមុខ។

សម្ដេចស្នើបែបនេះ ក្នុងឱកាសជំនួបការងារជាមួយលោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង បង្ហាញក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងរកពេលវេលាសមស្រប ដើម្បីប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរអញ្ជើញជាអធិបតីក្នុងការសម្ពោធច្រកទ្វារអន្តរជាតិនេះ។

សម្ដេច ស ខេង អះអាងថា ការដាក់ដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ នឹងជួយរួមចំណែកបន្ថែមទៀតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកអនុរដ្ឋមន្ត្រីការបរទេស សន្យាថានឹងរាយការណ៍សំណើរនេះជូនថ្នាក់ដឹកនាំវៀតណាម។

លោកអនុរដ្ឋមន្ត្រី ក៏បង្ហាញការកត់សម្គាល់ឃើញនូវការកើនឡើងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ហើយលោកចាត់ទុកថា កំណើននេះក៏កើតចេញពីការផ្លាស់ប្ដូរពាណិជ្ជកម្មតាមច្រកទ្វារម៉ឺនជ័យ ដែលកំពុងដំណើរការបណ្ដោះអាសន្នផងដែរ៕ 

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម