Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ ការដាក់អន្ទាក់សត្វព្រៃនៅខេត្តមណ្ឌលគិរី កើនឡើង២០% បើធៀបនឹងឆ្នាំមុនៗ

បានផុស

នៅ

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងឲ្យដឹងថា ការដាក់អន្ទាក់សត្វព្រៃ បានកើនឡើងប្រហែល២០% នៅក្នុងខេត្តមណ្ឌលគិរី នៅក្នុងឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំមុនៗ ក្នុងនោះ មានទាំងការដាក់អន្ទាក់ដោយការឆក់ ការបាញ់ដោយកាំភ្លើងមែនទែន ឬកាំភ្លើងកែច្នៃ ការដាក់អង្គប់ និងការដាក់អន្ទាក់ដោយវិធីសាស្រ្តផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសនិ្នសីទការសែតស្តីពី “យុទ្ធនាការអន្ទាក់សូន្យ” ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក នេត្រ ភក្ត្រា បានលើកឡើងថា ខេត្តមណ្ឌលគិរីសម្បូរទៅដោយធនធានធម្មជាតិ ទាំងទឹកជ្រោះ ភ្នំ ព្រៃឈើ ជាពិសេស គឺសត្វព្រៃដែលមានជម្រកនៅទីនោះ។ ប៉ុន្តែទន្ទឹមនឹងការសម្បូរទៅដោយសម្បិត្តធម្មជាតិបែបនេះ ក៏មានការដាក់ធអន្ទាក់សត្វព្រៃច្រើនជាងឆ្នាំមុនៗរហូតទៅដល់២០% ស្មើនឹង៤,០០០អន្ទាក់ កើនដល់ ១៣,០០០អន្ទាក់ ក្នុងចំណោម៦១៦១១អន្ទាក់ ដែលត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆ្នាំ២០២១។

យ៉ាងណាមិញ ទន្ទឹមនឹងការកើនឡើងនៃការដាក់អន្ទាក់សត្វព្រៃនេះ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ក៏បានខិតខំប្រឹងប្រែងក្នុងការដោះអន្ទាក់ ដែលធ្វើឲ្យការដោះអន្ទាក់នេះ មានការកើនឡើងខ្លាំងក្លាផងដែរ។ ប៉ុន្តែ  លោក នេត្រ ភក្ត្រា ក៏មានក្តីបារម្ភចំពោះបញ្ហានេះធំៗ២ គឺទី១ ការដាក់អន្ទាក់សត្វព្រៃ ក៏មាននៅតាមតំបន់ជាប់ព្រំដែនច្រើន ដែលអាចធ្វើឱ្យអ្នកនៅស្រុកផ្សេងឆ្លៀតឱកាសក្នុងការប្រព្រឹត្តនូវបទល្មើសនេះ តែក៏ត្រូវបានឧទ្យានុរក្សចាប់បានមួយចំនួន។ ទី២ គឺប្រជាពលរដ្ឋ បានផ្លាស់ប្តូរពីរការដាក់អន្ទាក់តាមរបៀបប្រពៃណី មកជាការកែច្នៃ មានឧបករណ៍ទំនើបៗ ច្រើនដូចជាឆក់ បាញ់ជាដើម អាចប៉ះពាល់ដល់សត្វទាំងតូច ទាំងធំនៅក្នុងព្រៃ ជាហេតុធ្វើឱ្យងាយនឹងផុតពូជ។

ប្រឈមនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានសំណូមពរឱ្យប្រជាពលរដ្ឋមានការគិតពិចារណាឱ្យបានត្រឹមត្រូវចំពោះបញ្ហាដាក់អន្ទាក់សត្វព្រៃនេះ ហើយក៏សំណូមពរឱ្យមានការជួយអភិរក្ស ឈប់ដាក់អន្ទាក់ និងលក់សត្វព្រៃខុសច្បាប់ទៀត ក្រោមយុទ្ធនាការអន្ទាក់សូន្យ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម