ព័ត៌មានជាតិ
មេពូជ និងកូនត្រី៧ប្រភេទចំនួន ៦ម៉ឺនក្បាល លែងចូលក្នុងអាងទឹកឈ្វាំង ភូមិព្រៃខ្មែរ
កំពង់ឆ្នាំង ៖ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានយកត្រីមេពូជ និងកូនត្រីពូជ ៧ប្រភេទ ចំនួន៦ម៉ឺនក្បាល ទៅលែងនៅអាងទឹកឈ្វាំង ស្ថិតនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែកក្កដា។
លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងទិវាមច្ឆជាតិនាឆ្នាំនេះ ខេត្តកំពង់ឆ្នាំងបានលែងកូនត្រីពូជ និងមេពូជត្រី៦ម៉ឺនក្បាល ចូលទៅក្នុងអាងទឹកឈ្វាំង ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីខ្យា ត្រីព្រលូង និងត្រីកាហែ។
លោក ងិន ហ៊ុន បានបន្តថា ដើម្បីការពារ និងអភិរក្សធនធានជលផល ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានហការជាមួយអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសនានាដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង ជាក់ស្តែងបានបង្រ្កាបបទល្មើសជលផល ១៣២ករណី មានរបាំងស្បៃមុង ២៨៤កន្លែង លូស្បៃមុង២៩៤លូ របាំងសាច់អួន ចំនួន២២៥កន្លែង លូសាច់អួន ៣១៤លូ សម្រាស់១៧៧កន្លែង និង ចាក់លែងកូនត្រីក្នុងដែន នេសាទបាន១៥៧០គីឡូក្រាម។
ជាមួយគ្នានេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការប្រារព្ធពិធីលែងកូនត្រីពូជ គឺដើម្បីបំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឱ្យមានភាពប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។ លោក អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល អាជ្ញាធរមន្រ្តីជំនាញ ត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្ក្រាបបទល្មើសនេសាទឲ្យមាន ប្រសិទ្ធិភាព ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរពាក់ព័ន្ធ។ ធ្វើការបំផុសការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែល បានបង្កើតរួចហើយឲ្យបានរឹងមាំ។ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កឲ្យមានវិនាសកម្មដល់ថ្ងៃអនាគត ។ថ្ងៃនេះយើងបានបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារតុល្យភាពរវាងការអភិវឌ្ឍន៍និងការអភិរក្ស តាមរយៈការធានានិរន្តរភាព នៃជីវៈចម្រុះដើម្បីចីរភាពប្រព័ន្ធអេកូឡូហ្ស៊ី៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ