ព័ត៌មានជាតិ
មន្ត្រីតែងតាំង២៣រូប គឺជាធនធានខួរក្បាលរបស់ជាតិ ដែលទទួលបាន ការទំនុកបម្រុងពីរាជរដ្ឋាភិបាល
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងបានចាត់ទុកឥស្សរជន និងបញ្ញវន្ត ដែលត្រូវ បានតែងតាំងថ្មីៗនេះ គឺជាធនធានខួរក្បាលរបស់ជាតិដ៏សំខាន់ ពីព្រោះអ្នកទាំងអស់គ្នាសុទ្ធតែ ទទួលបានការទំនុកបម្រុងគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីបានទៅបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក្នុងមុខជំនាញផ្សេងៗគ្នាទាំងក្នុងនិងក្រៅប្រទេស។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះ ក្នុងពិធីប្រគល់ព្រះរាជក្រឹត្យតែងតាំង និង ផ្ដល់ឋានៈដល់ឥស្សរជន និងបញ្ញវន្ត២៣រូប ឲ្យបំពេញមុខងារជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ថ្មីៗនេះ នៅទីស្តីការក្រសួង។

ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ ពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបានបង្កើតឡើង តាមព្រះរាជក្រមចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ក៏បានសម្រេចឲ្យក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និង នវានុវត្តន៍ រៀបចំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ ដែលក្រុមប្រឹក្សាជាតិនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ជាប្រធាន រួមជាមួយអនុប្រធាននិងសមាជិកសរុបទាំងអស់ចំនួន៣៨ រូប។


លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះជាឱកាសមាសរបស់របស់ ឥស្សរជន និង បញ្ញវន្ត ទាំងអស់គ្នា ក្នុងការបញ្ចេញចំណេះជំនាញ និងបទពិសោធន៍ ដែលខ្លួនបានសិក្សារៀនសូត្រកន្លងមក សម្រាប់ចូលរួមបម្រើជាតិមាតុភូមិ និងពលរដ្ឋរបស់យើង ស្របពេលដែលប្រទេសជាតិ ក៏ដូចជាពិភពលោក កំពុងមានការវិវឌ្ឍន៍ខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រ និងបដិវត្តន៍ឧស្សាហកម្មជំនាន់ ៤.០៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា