Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារនៅភ្នំពេញ អះអាងថា អាជីវករសឹងតែ ១០០% បានចាក់វ៉ាក់សាំងដូសទី ៣-៤ និងប្រមាណ ៥០% បានចាក់ដូសទី ៥

បានផុស

នៅ

ប្រធានផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នាថា ចំពោះអាជីវករលក់ដូរអីវ៉ាន់នៅក្នុងផ្សារ សឹងតែ ១០០% ហើយបានទទួលការចាក់វ៉ាក់សាំងដូស​ ៣​ និង​ទី ​៤​ និង​មាន​អាជីវករ​ប្រមាណ​ ៥០% ដែល​បាន​ចាក់​ដូស​ទី​ ៥ ដើម្បី​ចូលរួមបង្ការ និង​ទប់​ស្តា​ត់​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង លោក​ ចំរើន សុខ​លីម បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែកក្កដា​នេះ​ថា គិត​មកដល់ពេលនេះ សម្រាប់​បងប្អូន អាជីវករ​ផ្សារ​ទួល​ទំពូង ដែលមាន​ចំនួន​ ១៣៧៤​ តូប (​តូប​ខ្លះ មាន​ម្នាក់ ២​ នាក់​ និង​ខ្លះ​មាន​ ៣ ​នាក់​អាស្រ័យទៅលើ​តូប​ធំ តូច​) បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​ ៣ និង​ដូ​ស​ទី​ ៤ បាន ១០០ ​ភាគរយ​ហើយ ចំណែក​ដូ​ស​ទី ​៥ បាន​ចាក់​ជាង ៤០​ភាគរយ។ ប៉ុន្តែ​លោក​ប្រធាន​ផ្សារ នៅតែ​ធ្វើការ​អំពាវនាវ​ឲ្យ​អាជីវករ បន្តទៅ​ចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បន្ត​អនុវត្ត​វិធាន​ការពារ​របស់​សម្តេច​តេច​ជោ ៣ ​កុំ ៣​ ការពារ។

​លោក ចំរើន សុខ​លីម បាន​បន្តថា​ សម្រាប់​អតិថិជន​ចេញ ចូល​ទិញអីវ៉ាន់​នៅក្នុង​ផ្សារ គណៈកម្មការ​ផ្សារ បានរៀបចំ​ឲ្យមានការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​បាញ់​អាល់កុល វាស់​កម្ដៅ នឹង​ការណែនាំ​ឲ្យ​មាន​ការពាក់​ម៉ាស​ជាដើម។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី បងប្អូន​ប្រជាពលរដ្ឋ ដែល​ចេញចូល​ផ្សា​រហាក់​មានការ​យល់ដឹង​ច្រើន​ជុំវិញ​វិធានការ​ការពារ​ខ្លួន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ​។

​ដោយឡែក បើតាម​លោក គួច ចំណាន ប្រធាន​ផ្សារ​ច្បារអំពៅ បានឲ្យ​ដឹងថា ចំពោះ​ផ្សារ​ច្បារអំពៅ គណៈកម្មការ​ផ្សារ​តែងតែ​បានប្រកាស​តាម​មីក្រូ ដល់​អាជីវករ ក៏​ដូច​អតិថិជន ចេញចូល​ផ្សារ បន្ត​រក្សា​គម្លាត អនាម័យ​ខ្ពស់ ដោយ​ជំរុញ​ដល់​អាជីវករ បន្ត​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ ដូ​ស​ជំរុញ​ដូ​ស​ទី ​៤ ពិសេស​ដូ​ស​ទី​ ៥ ឲ្យ​បាន​គ្រប់ៗ​គ្នា។ ដើម្បី​យើង​មាន​សុខ​ភាពល្អ មាន​ពេលវេលា​រក​ទទួលទាន​បាន​។ ​ចំពោះ​អាជីវករ​ផ្សារ​ច្បារអំពៅ និង​ផ្សារ​បន្លែ គឺ​អ្នក​ចាក់​លើក​ទី​ ៤​ បាន​ប្រហែល​ ៨៥%​ ទៅ​ ៩០% និង​អ្នក​ចាក់​លើក​ទី​ ៥ ​ប្រហែល​ ៤៥%​ ទៅ​ ៥០%។​

​លោក សាន់ ប៊ុន​ណា ប្រធាន​ផ្សារ​បន្លែ​ច្បារអំពៅ បានឲ្យ​ដឹងថា ចំពោះ​ផ្សារ​បន្លែង គឺមាន​ការលក់ដូរ​តែ​ព្រឹកៗ​ទេ ហើយ​គណៈកម្មការ​ផ្សារ បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ៣​ គោលដៅ ដើម្បី​ត្រួតពិនិត្យ ដល់​អតិថិជន​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៧ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម