ព័ត៌មានជាតិ
អគារសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះ
អគារសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនៅក្នុងឱកាសនេះលោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរដល់ រដ្ឋបាលខេត្តស្វាយរៀងដែលមានលោក ម៉ែន វិបុល ជាអភិបាលខេត្ត និងមន្ត្រីរាជការសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រមូលពន្ធជូនរដ្ឋ ធ្វើឱ្យកំណើនថវិការចំណូលចូលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់។
លោករដ្ឋមន្រ្តី ក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ បង្កើនសកម្មភាពប្រមូលពន្ធជូនរដ្ឋ ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះ។ លោក ក៏ទទួលយកនូវខ្លឹមសារណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងប្តេជ្ញាប្រមូលពន្ធជូនរដ្ឋ ដើម្បីតបតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ហេង សំបូរ បានឱ្យដឹងថា ការប្រមូលចំណូលនៅឆមាសទី១ ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ប្រមូលចំណូលបានចំនួន១៨៨,៥៦ ប៊ីលានរៀល ស្មើជាង៩៤% នៃផែនការ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ពោលកើនឡើងប្រមាណ ៤០,២៩ ប៊ីលានរៀល ស្មើជាង២៧%។
សូមបញ្ជាក់ថា ទីតាំងអគារថ្មីរបស់សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ស្ថិតនៅលើផ្ទៃដីសរុប ៧,៩៩០ម៉ែត្រការ៉េ ក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕
ដោយ:ភក្ដី




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម