Connect with us

ព័ត៌មានជាតិ

៣ ឆ្នាំ​ទៀត​យន្តហោះ​ខ្នាត​យក្ស​អា​ចចុះនៅ​សៀមរាប មិន​ខ្លាច​ប៉ះពាល់ប្រាសាទ​អង្គរ

បានផុស

នៅ

ព្រលានយន្តហោះ​ថ្មី​នៅ​សៀមរាប បាន​បង្កើន​ការ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​សម្រេច​គោលដៅ​ឲ្យ​រួច​រាល់​នៅ​ឆ្នាំ​២០២៣​ខាងមុខ។

លោក ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល វាយ​តម្លៃ​ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទាំង​មូល​សម្រេច​បាន​ជាង​៣០​ភាគរយ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់​សិរី​វុត្ថា​ បាន​ឲ្យ​ដឹង​ថា ​បើ​ផ្អែកលើ​សកម្មភាពក្រុមហ៊ុន​កំពុង​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ អាច​សម្រេច​គោលដៅ​តាម​ការ​គ្រោង​ទុក។ ដូច្នេះ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​នេះ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣​ខាងមុខ បើ​ទោះ​បី​កម្ពុជា​ក៏ដូចជា​សក​ល​លោក កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្ដី ប៉ុន្ដែ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្ដរ​ជាតិ​ថ្មី​នៅតែ​ដំណើរការ​ជា​ធម្មតា។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​ឱកាស​អម​ដំណើរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ។​

​គួររំលឹក​ថា គោលបំណង​ក្នុង​បេសកកម្ម​នេះ គឺ​ត្រួតពិនិត្យ​ការងារ ១. ផែនការ​សាងសង់​អាកាស​យានដ្ឋាន​ទាំងមូល ( Overall Schedule) , ២. សេចក្ដីរាយការណ៍​អំពី​វឌ្ឍនភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន ឆ្នាំ​២០២០ ( Project Progress in 2020), ៣. ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ឆ្នាំ​២០២១ (Construction Plan for 2021) និង ៤. វិធានការ​ត្រួតពិនិត្យ និង​ការ​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ចំពោះ​បុគ្គលិក និង​កម្មករ​ដែល​ធ្វើការ​ក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ទាំងមូល ( Pandemic Prevention and Control)។

​សូមបញ្ជាក់​ថា អាកាសយានដ្ឋាន​ជាតិ​សៀមរាប​អង្គរ​នោះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប មាន​វិសាលភាព​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៧០០​ហិកតា បាន​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០​និង គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​រយៈពេល​៣៦​ខែ ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្ត​សៀមរាប សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការ​បង្កើន​ការងារ និង​ប្រាក់ចំណូល ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​ការអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព​៕

​អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ កំ​​ពង់​ឆ្នាំង​ កំពុងអភិវឌ្ឍន៍​រង្វង់​មូលទូក​ និង​ពង្រីក​ផ្លូវ​៤ខ្សែទៀត ដើម្បី​ងាយ​ស្រួល​និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម