ព័ត៌មានជាតិ
លោក ពុយ គា បញ្ចេញសៀវភៅថ្មីមួយទម្លាយអស់“អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំ”ដល់មហាជនកម្ពុជា
សៀវភៅថ្មីមួយដែលមានចំណងជើងថា “អាថ៌កំបាំងក្រៅឆាក” ដែលបានលាតត្រដាងពីរឿងរ៉ាវក្រៅឆាករបស់មេដឹកនាំអាស៊ាន និងលើពិភពលោក បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកអាន បន្ទាប់ពីសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក ពុយ គា អ្នកនិពន្ធសៀវភៅនេះ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជានារសៀលថ្ងៃសុក្រនេះ។

លោក ពុយ គា បានចំណាយពេល១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះទ្បើង ដែលមានលក្ខណៈពិសេស និងខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេសកម្ពុជា។ ចំណុចដែលប្លែកនោះ គឺចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថា មានអ្វីនៅខាងក្នុង។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្នាដៃនិពន្ធរបស់ខ្លួននៅរសៀលថ្ងៃសុក្រនេះ លោក ពុយ គា បានលើកឡើងថា៖ «មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុងស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជាពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជាជម្លោះទឹកដីជាដើម»។

បើតាមលោក ពុយ គា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអាន ស្នាដៃនិពន្ធថ្មីនេះ ក៏អាចប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិតសម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងផងដែរ។ ជាមួយគ្នានេះ លោកបានសម្តែងក្តីរីករាយ ដោយសារតែសៀវភៅចំនួនជាង៣ពាន់ក្បាល ត្រូវបានលក់អស់ក្នុងរយៈពេល១សប្តាហ៍។ លោក នឹងបោះពុម្ពឲ្យបានដល់២ ឬ៣ម៉ឺនក្បាល ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់អ្នកអាន។

សៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក” ត្រូវបានបោះពុម្ពផ្សាយចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២នេះ ដោយក្នុងនោះ អ្នកនិពន្ធ ពុយ គា ក៏បានបរិយាយពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ