Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ប្រាប់ស្ថានភាពសុខភាពអ្នកជំងឺអុតស្វា និងអ្នកប៉ះពាល់ទាំង ៥ នាក់

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា និងអ្នកប៉ះពាល់ ៥ នាក់ គឺមានលក្ខណៈធម្មតាមិនមានអ្វីប្លែកទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរថា តើអ្នកជំងឺអុតស្វាអាចជាសះស្បើយ និងចេញពីមន្ទីរពេទ្យនៅពេលណានោះ លោកស្រី វេជ្ជបណ្ឌិតបានបញ្ជាក់ថា វាអាស្រ័យលើការវិវត្តន៍នៃជំងឺ។

ប៉ុន្តែបើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានមានប្រសាសន៍ថា អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា អាចនឹងជាសះស្បើយឆាប់ៗនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងដូសជំរុញ ដល់ពលរដ្ឋនៅសង្កាត់គោកឃ្លាង កាលពីថ្ងៃទី ២៧ ខែកក្កដានេះ លោករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពសុខភាពអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា មិនមានអ្វីធ្ងន់ធ្ងរទេ ហើយគាត់នឹងជាសះស្បើយឆាប់ៗនេះ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់ ៥ នាក់ជាមួយអ្នកជំងឺនេះ ក៏មិនមានឆ្លងជំងឺនេះដែរ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាវាមានចំនួនតិច និងជាករណីនាំចូល ហើយអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ ៥ នាក់នោះក៏មិនមានឆ្លងក៏ដោយ ត្រូវបន្តតាមដានអ្នកជំងឺបន្តរហូតដល់ ២១ ថ្ងៃជាបន្តទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរនៅតាមច្រកចេញចូលតាមព្រំដែនអន្តរជាតិទាំងអស់ មានការប្រុងប្រយ័ត្នព្រោះថា ជំងឺអុតស្វាមិនមែនកើតនៅស្រុកខ្មែរទេ វាជាករណីនាំចូល តែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ទេ វានឹងអាចឆ្លងក្នុងសហគមន៍របស់យើង។

គួរបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះ មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មាន អាយុ ២៧ឆ្នាំ បានគេចខ្លួនពីប្រទេសថៃ ហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត ហើយការព្យាបាលជំងឺមិនបានគិតប្រាក់ទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៩ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម