ព័ត៌មានជាតិ
ឈាមដែលមានមេរោគ ទទួលបានពីការបរិច្ចាគក្រសួងយកទៅណា?
ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋជាច្រើន បានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះអ្នកដែលត្រូវការឈាមជាបន្ទាន់។ សាធារណជនជាច្រើន ក៏ចង់ដឹងថា តើឈាមដែលមានមេរោគប្រើប្រាស់មិនកើត ក្រសួងយកទៅណា?
ឆ្លើយនឹងសំណួរនេះ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានឱ្យដឹងថា ឈាមដែលមានផ្ទុកមេរោគ មិនអាចប្រើប្រាស់បាន ក្រសួងសុខាភិបាល យកទៅដុតចោល នៅតាមមន្ទីរពេទ្យនីមួយៗ។
អ្នកស្រីវេជ្ជបណ្ឌិត បានបន្តថា ឈាមដែលមានផ្ទុកមេរោគផ្សេងៗ ដូចជា ជំងឺអេដស៍ ជាដើម ដែលមិនអាចយកទៅប្រើប្រាស់ក្នុងការបំពេញឈាមបន្ថែមដល់អ្នកជំងឺដែលត្រូវការ គឺយកទៅដុតចោលតែម្តងក្នុងឡវេជ្ជសាស្រ្ត ដែលឡនេះ ប្រើប្រាស់ក្នុងការដុតឈាមតែប៉ុណ្ណោះ។ អ្នកស្រីវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា« ចំពោះការដុតឈាមមេរោគនេះទៀតសោត គឺមិនអាចដុតដូចជាការដុតសាកសព ឬការសំណល់ ផ្សេងៗនោះឡើយ គឺគេត្រូវតែដុតសម្ងួតឱ្យអស់នូវសារធាតុរាវតែម្តង ហើយការដុតនេះ គឺទាមទារឱ្យមានបច្ចេកទេសខ្ពស់»។
ចំពោះប្រទេសដែលមានវិស័យវេជ្ជសាស្រ្តជឿនលឿន គេអាចយកឈាមដែលមានផ្ទុកមេរោគនោះ ទៅប្រើប្រាស់ពិសោធន៍ទៅលើអ្វីមួយ ដែលមានប្រយោជន៍សម្រាប់ពួកគេ។ នេះជាការបន្ថែមរបស់អ្នកស្រីវេជ្ជបណ្ឌិត មើក សាមាន។
អ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា គោលិកាឈាមក្រហម ជាទូទៅគឺអាចរក្សាទុកបានរយៈពេលជាមធ្យម ៣៥ថ្ងៃ ផ្លាស្មារក្សាទុកបានរយៈពេល ១ឆ្នាំ ចំណែកឯផ្លាកែតរក្សាទុកបានតែ ៥ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧០%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ នៅក្នុងឆ្នាំ ២០២២ នេះមន្ទីរពេទ្យត្រូវការឈាមមួយប្លោក ដើម្បីសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។ បើគិតជាតម្រូវការប្រចាំថ្ងៃនៅទូទាំងប្រទេស គឺត្រូវការឈាមប្រមាណជិត ១០ម៉ឺនប្លោក ក្នុងមួយឆ្នាំ។ ចំណេកឯមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ ក្នុងមួយថ្ងៃត្រូវការឈាមសរុបជាង ២០០ប្លោក។ សម្រាប់ការបរិច្ចាគឈាមឆ្នាំនេះ លើសពីឆ្នាំមុនជិត ២០% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២១។
បើតាមទិន្នន័យអង្គការសុខភាពពិភណលោក ការបរិច្ចាកឈាមដោយស្ម័គ្រចិត្តនៅក្នុងប្រទេស គឺឆ្លើយតបតាមតម្រូវការបានតែ ១០ភាគរយប៉ុណ្ណោះ ខណៈប្រទេសជិតខាងរបស់យើង ការបរិច្ចាកឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់បានរហូតដល់លើសពី ៩០ភាគរយនៃតម្រូវការ៕ អត្ថបទ៖ នាង រតនៈ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៧ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤