ព័ត៌មានជាតិ
ខែកក្កដា នេះ មានមន្ត្រីនិងក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ជិត៧ពាន់នាក់ប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពACU
នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ មានមន្ត្រី និងក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ជិត៧ពាន់នាក់ប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU)។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកា៧រូបទៀត កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ក្នុងខែកក្កដា ឆ្នាំ២០២២ មានមន្ត្រីចំនួន១៩៧នាក់ បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងនោះ១០២រូបជាមន្ត្រីទើបតែងតាំងថ្មី និង៩៥នាក់ជាមន្ត្រីធ្វើការប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយដោយ
លាឈប់ពីការងារ ចប់អាណត្តិចូលនិវត្តន៍ និងបញ្ឈប់ពីការងារ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំណែកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥មានចំនួន៩៣៩៨រូប ទើបជាប់ឆ្នោតទទួលតំណែងដំបូងក្នុងនោះមាន៤៧៥៤រូបត្រូវបានប្រកាសទ្រព្យសម្បត្តិ និងបំណុល និងចប់អាណត្តិឬមិនត្រូវបន្តឈរឈ្មោះជាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយមានចំនួន៤៨៤៤។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ចំនួនបានប្រកាសទ្រព្យសម្បត្តិនិងបំណុលរួចហើយមានចំនួនប្រាំ៦៨១១រូបស្មើនឹង៧២,៤៧ភាគរយ។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងខែកក្កដានេះដែរប្រធានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបើកមើលឯកសារទ្រព្យសម្បត្តិ និងបំណុលមាន១ករណី និងអនុញ្ញាតឲ្យស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយមើលព័ត៌មានខាងក្រៅនៅលើស្រោមសំបុត្រឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលចំនួន៩ករណីការងារពាក្យបណ្ដឹងពាក្យបណ្ដឹងក្នុងខែកក្កដាថាមានចំនួន៣៦បណ្តឹងបានដាក់ចូលប្រជុំវិភាគក្រោយពីទទួលបានមួយឬពីរថ្ងៃ។

ពាក្យបណ្ដឹងចំនួន១៨កំពុងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យឯកសារពីភាគីពាក់ព័ន្ធស្រាវជ្រាវដល់មូលដ្ឋានស្ដាប់ការបំភ្លឺក្រោយពីពិនិត្យវិភាគចុះស្រាវជ្រាវឬសុំស្នើបំភ្លឺជាលាយលក្ខណ៍អក្សរឬដោយផ្ទាល់មាត់ក្តីពាក្យបណ្ដឹង១៨មិនពាក់ព័ន្ធនឹងបទល្មើសពុករលួយទេហើយអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបញ្ចប់ដោយជម្រាបដល់ម្ចាស់បណ្ដឹងវិញថាពាក្យបណ្ដឹងទៅនោះមិនពាក់ព័ន្ធនឹងអំពើពុករលួយជាដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។
បានជម្រាបដល់ម្ចាស់បណ្ដឹងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន១១បណ្ដឹងបានធ្វើលិខិតឲ្យសាម៉ីស្ថាប័នក្រសួងរងការចោទប្រកាន់ធ្វើការបំភ្លឺនិងកំពុងរង់ចាំការបំភ្លឺវិញចំនួន៣៦លិខិតបានទទួលលិខិតបំភ្លឺក្រសួងស្ថាប័ននិងសាម៉ីខ្លួន៣៧លិខិតនិងបានធ្វើលិខិតកោះហៅជនពាក់ព័ន្ធនឹងពាក្យបណ្ដឹងឲ្យមកបំភ្លឺផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយចំនួន១០នាក់និងបានធ្វ់លិខិតអន្តរាគមន៍ចំនួន១ករណី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)