Connect with us

ព័ត៌មានជាតិ

បញ្ហាសិទ្ធិមនុស្ស​នៅមីយ៉ាន់ម៉ា​អាចនឹង​លើកឡើង​ក្នុងកិច្ចប្រជុំ​អាយឆា​

បានផុស

នៅ

កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំពិសេស​លើកទី១ ឆ្នាំ២០២២​ របស់គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្ស ​(អាយឆា-ICHR) នៅសណ្ឋាគារកាំបូឌីយ៉ាណា ​រាជធានីភ្នំពេញ​រយៈ​ពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំនេះដឹកនាំ​ដោយលោក កែវ រ៉េមី ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ប្រធានគណៈ​កម្មាធិការ​សិទ្ធិមនុស្សកម្ពុជាតំណាងកម្ពុជាប្រចាំ ICHR និងជាប្រធានអាយឆាឆ្នាំ២០២២ ដោយមានការ​ចូល​រួម​ពីតំណាងប្រទេសសមាជិកអាស៊ាន ទាំងអស់ប្រចាំ អាយឆា និងលេខាធិការដ្ឋាន​អាស៊ាន​ផងដែរ។

​លោកជំទាវ អ៊ុច និពន្ធ ​អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ​និងបណ្តឹង នៃគណៈកម្មាធិ​ការសិទ្ធិ​មនុស្សកម្ពុជា និងជាជំនួយការលេខាធិការដ្ឋានអាយឆា តំណាងកម្ពុជា បានឱ្យដឹងថា អាយឆា-ICHR គឺជាគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាយន្តការ​មួយរបស់​អាស៊ាន ក្នុងការលើកកម្ពស់ការពារសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន ហើយប្រទេសដែលជា​ជិក​អាយឆា គឺមាន១០ ប្រទេស រួមទាំងកម្ពុជា ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាង​ប្រទេស​ទាំងអស់ រួមទាំងលេខាធិការដ្ឋានអាស៊ានផងដែរ។ 

បើតាមលោកស្រី អ៊ុច និពន្ធ កិច្ចប្រជុំនេះ នឹងពិនិត្យមើលទៅលើ៖

ទី១. របាយការណ៍ប្រចាំឆ្នាំ របស់អាយឆា។

ទី២. ទៅលើសកម្មភាពអាទិភាពរបស់់អាយឆា ឆ្នាំ២០២៣។ 

ទី៣. លើរបាយការណ៍វឌ្ឍនៈភាព នៃឯកសារទស្សទាន របស់អាយឆា២០១៩ ដល់២០២២។

ទី៤. លើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិជនជាតិដើមភាគតិច បម្រែបម្រួលអា កាសធាតុ អំពីហឹង្សាលើកុមារ ទឹកស្អាត។

លោកស្រីអះអាងថា នៅថ្ងៃចុងក្រោយ នៃកិច្ចប្រជុំ គឺថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក កែវ រ៉េមី ក្នុងនាមប្រធាន​អាយឆា នឹងជួបជាមួយអគ្គលេខាធិការអាស៊ាននៅពេលព្រឹក ហើយនៅពេល​រសៀល នឹងដឹកនាំប្រតិភូអាឆា នៃប្រទេសទាំង១០ រួមទាំងលេខាធិការអាស៊ានផង ដើម្បីចូលជួប​ប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស។ 

ឆ្លើយតបអ្នកសារព័ត៌មាន ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ដែលទើបតែត្រូវ​បានប្រ​ហារជីវិតមនុស្ស៤ នាក់កាលពីពេលថ្មីៗនេះ លោកស្រីអះអាងថា បញ្ហានេះមិន​មាន​​នៅក្នុង​របៀប​វារៈ នៃកិច្ចប្រជុំទេ។

លោកស្រីប្រាប់ថា ដូចអ្វីដែលយើងបានដឹងហើយ ថ្មីៗនេះមាន​ការប្រហា​ជីវិត សកម្មជនប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ហើយក្រសួងការបរទេស ក៏បានចេញ​សេចក្តីថ្លែង​ការណ៍មួយ ហើយជំហររបស់អាយឆាកម្ពុជា គឺគាំទ្រទៅលើសេចក្តីថ្លែងការណ៍​របស់ក្រសួងការ​បរទេសកម្ពុជា ប៉ុន្តែដោយឡែកនៅក្នុងកិច្ចប្រជុំនេះ ករណីនេះមិនក្នង របៀបវារៈទេ ប៉ុន្តែប្រសិន​បើមានការលើកឡើងពីសមាជិកណាមួយ គឺអាចនឹងមានការពិភាក្សាខ្លះដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៤ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥២ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម