ព័ត៌មានជាតិ
លោក លី ធុជ ស្នើឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចជូនគណបក្ស
លោក លី ធុជ នៅថ្ងៃទី ៣០ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

លោក លី ធុជ ស្នើសុំសូមឱ្យសមាជិកសមាជិកាគណបក្សទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចជូនគណបក្ស និងជាតិមាតុភូមិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពជាដែលមានសម្តេចតេជោជាប្រធាន។
លោក លី ធុជ ក៏បានស្នើសុំឲ្យសមាជិក សមាជិកាគណបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបំរើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុកខដាក់បំរើប្រជាពលរដ្ឋ លុបបំបាត់អំពើការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ហើយផ្តល់ការដំណោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបានដើម្បីទាក់ទាញទំនុកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកបានពាំនាំនៃការផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកស្រី ម៉ែន សំអន ជូនដល់សមាជិកសមាជិកាបក្សទាំងអស់បន្តការងារក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទ៖ ភក្ដី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក