Connect with us

ព័ត៌មានជាតិ

មិន​ដឹង​មាន​រឿង​អ្វី អ្នក​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង បាញ់រះ​កង់បី​ជា​ច្រើន​គ្រាប់​​

បានផុស

នៅ

អ្នក​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​សង្ស័យ​ខឹង​អ្នក​រត់​កង់​បី ក៏​ដក​កាំភ្លើងខ្លី​បាញ់រះ​ទៅ​លើ​កង់​បី​នោះ​ជាច្រើន​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​១​គ្រាប់។​ តែ​សំណាងល្អ​ គ្រាប់កាំភ្លើង​មិនបាន​ហោះ​ទៅ​ត្រូវ​មនុស្ស​នោះ​ទេ ហើយ​ក្រោយ​កើតហេតុ ខ្មាន់​កាំភ្លើង​បាន​បើក​រថយន្ត​គេច​ខ្លួន​បាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពើ​បាញ់រះ​យ៉ាង​សាហាវ​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ​កាលពី​រាត្រី​ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី ចំណុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី កែង​ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​​បុរស​ម្នាក់​ជា​អ្នក​បើក​កង់បី​ ពណ៌​លឿង​មួយ​គ្រឿង និង​រថយន្ត​ស៊េរី​ទំនើប​ពណ៌​ស មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​អាកាស​៧​មករា ទិសដៅ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា។ លុះ​មកដល់​ចំណុចកើតហេតុ​ខាង​លើ ​មិនដឹងថា​មាន​ទំនាស់​គ្នា​រឿង​អ្វី​នោះ​ទេ ខណៈ​កង់​បី​បើក​ខាង​មុខ រថយន្ត​នៅ​ខាងក្រោយ​បញ្ឆិត​គ្នា ស្រាប់តែ​ខ្មាន់កាំភ្លើង​ដែល​ជិះ​រថយន្ត​ស៊េរី​ទំនើប​នោះ ​បើក​កញ្ចក់ ​ដក​កាំភ្លើងខ្លី​បាញ់រះ​ទៅលើ​អ្នក​បើកបរ​កង់បី​ចំនួន​៥​គ្រាប់​តែម្តង។

ក្នុងនោះ បណ្ដាល​ឲ្យ​១​គ្រាប់ ត្រូវ​កង់បី​ធ្លុះ​។ ភ្លាមៗ​នោះ​ខ្មាន់​កាំ​ភ្លើង​ បាន​ឈប់​រថយន្ត​មួយ​ភ្លែត ​ហើយក៏​បិទ​កញ្ចក់​វិញ ទើប​បើក​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​

បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់​កង់បី ​មិនបាន​ប្រាប់​ពី​មូល​ហេតុអ្វី​ឲ្យ​ពិតប្រាកដ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា ខ្មាន់កាំភ្លើង​ជិះ​រថយន្ត​ម៉ាក​រ៉ូល​រ៉​យ​ ពណ៌​ស ពាក់​ស្លាក​លេខ​កម្ពុជា​។​

ក្រោយ​ហេតុការណ៍​ អ្នកបើកបរ​កង់​បី មិនបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​នោះ​ទេ។ ​តែ​ក្នុង​ហេតុការណ៍​នេះ គេ​ក៏​បាន​ឃើញ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​មក​ពិនិត្យ​ និង​ធ្វើ​ការ​សួរនាំ​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ ដើម្បី​ងាយស្រួល​ធ្វើការ​ស្រាវជ្រាវ​រក​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

Sokha Hotels

ព័ត៌មានពេញនិយម