ព័ត៌មានជាតិ
ចំណាត់ការខេត្តបញ្ជារុះរើ ស្លាកប៉ាណូ និងសំយាបមុខផ្ទះ ដើម្បីរំលេចសោភណ្ឌសំណង់សម័យបារាំង
ប្រជាពលរដ្ឋដែលមានលំនៅឋានកណ្តាលក្រុងបាត់ដំបង កំពុងមមាញឹកដោះស្លាកយីហោ ក៏ដូចជាផ្ទាំងប៉ាណូ ដែលមានការបំពាក់ ឬ.តបន្ថែម និងសំយាបនៅខាងមុខផ្ទះ ចេញទាំងអស់ ដើម្បីរំលេចសំណង់សម័យអាណានិគមនិយមបារាំង និងសោភ័ណភាពទីក្រុងឱ្យបានប្រសើរឡើង តបតាមការណែនាំពីរដ្ឋបាលសាលាខេត្ត។

លោកអភិបាលក្រុង ផេង សិទ្ធី បានបញ្ជាក់ថា ដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត ក្នុងការកែលំអរទីក្រុងបាត់ដំបង ឱ្យមានសោភ័ណភាព ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ផងនោះ លោកបានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងក្រុង ពិសេសនៅតាមបណ្តោយសងខាងផ្លូវលេខ១ លេខ២ និងលេខ៣ ត្រូវធ្វើការរុះរើចេញឱ្យអស់នូវសំយាបខាងមុខផ្ទះ និងផ្ទាំងប៉ាណូ ពិសេសគឺស្លាកយីហោផ្សេងៗ ដែលលយចេញមកលើចិញ្ចើមផ្លូវ ត្រូវកាត់ចេញទាំងអស់។

លោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះក្នុងន័យរៀបចំនូវសោភ័ណភាពក្រុង ឱ្យមើលឃើញទិដ្ឋភាពសំណង់ផ្ទះសល់ពីសម័យអាណានិគមនិយមបារាំងទាំងអស់ និងចង់កែប្រែមុខមាត់ក្រុងបាត់ដំបង ឱ្យស្រស់បំព្រងផងដែរ ដើម្បីស្របនឹងឈ្មោះ ទីក្រុងជាប់ចំណាត់ថ្នាក់ផ្ការំដួល ៣ ទង។

បច្ចុប្បន្នគេសង្គេតឃើញថា ប្រជាពលរដ្ឋកំពុងដាក់កម្លាំងអោយរុះរើទាំងយប់ ទាំងថ្ងៃ ដើម្បីចូលរួមសហការតាមសំណូមពររបស់អាជ្ញាធរខេត្ត ក្រុង៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា