Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ ការងារអប់រំ គឺជាការងាររបស់យើងទាំងអស់គ្នា ដើម្បីកែប្រែជោគវាសនាកុមារ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការងារអប់រំគឺជាការងាររបស់យើងទាំងអស់គ្នា ដើម្បីការអប់រំរួម សាមគ្គីគ្នាដើម្បីអនាគតកុមារ កែប្រែជោគវាសនា និងក្តីសុបិន្តកុមារឱ្យក្លាយជាការពិត តាមរយៈការអប់រំ និងធានាថាគ្មានកុមារណាម្នាក់ត្រូវស្ថិតនៅក្រៅប្រព័ន្ធអប់រំ ក្រៅសាលារៀន ឬបោះបង់ចោលសិក្សាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និបាត និងសិក្ខាសាលាអប់រំស្តីពី “អភិបាលកិច្ចនិងភាព ជាអ្នកដឹកនាំអប់រំក្នុងយុគសម័យទំនើប” នៅថ្ងៃទី ៣០ ខែកក្កដា លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យើងត្រូវចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍន៍គុណសម្បទាសិស្សានុសិស្សនូវចំណេះដឹងជំនាញទេពកោសល្យច្នៃប្រឌិត បំណិនសតវត្សទី២១ គុណសម្បទាពលរដ្ឋសាកល និងក្រមសីលធម៌ប្រកបដោយមនសិការស្នេហាជាតិ ដើម្បីក្លាយជាអ្នកដឹកនាំសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការការអភិវឌ្ឍន៍ធនធានមនុស្សគឺជាការវិនិយោគរយៈពេលវែងរបស់សង្គមជាតិនឹងត្រូវការចូលរួមជាចាំបាច់នូវការការពារថែទាំ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានដើម្បីធានាថា ធនធានមនុស្សដែលផលិតយើងផលិតបានឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោក។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីសូមលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួង អប់រំ យុវជន និងកីឡានៅកាន់តែសកម្មថែមទៀតតាមរយៈការបង្កើតការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន និងធ្វើជាដៃគូសន្ទនាលើបញ្ហាប្រឈមនឹងលើនវានវត្តន៍ក្នុងវិស័យអប់រំ ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណធម៌ ភាពធន់ភាពឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាតំបន់ និងសាកលលោក។

​​ឧកញ៉ា ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​លើកឡើងថា សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ដែលមាន​អាយុកាល​ជាង ​ ២​ឆ្នាំនេះ​មានការ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ និង​កំពុងធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អបរំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​។​

​លោក​បាន​បន្តថា ​​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជួយ​ដល់​បណ្តា​សមាជិក ដែល​រួមមាន​សាលា​ចំណេះ​ទូទៅ​កម្រិត​ម​ត្តេ​យ្យ បឋម និង​មធ្យម សាលា​ភាសា សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​គ្រឹះស្ថាន​បណ្តុះបណ្តាល និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផងដែរ​។ ​សកម្មភាព​ទាំងនោះរួមមាន ការសម្របសម្រួល​ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​គ្រូ សិ​ស្សានុ​សិស្ស ការរក​ប្រភព​ហិរញ្ញប្បទាន បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​តាម​អន​ឡាញ​ដើម្បី​ឱ្យមាន​បំ​ន​ណិ​ន​ឌីជីថល ការបង្កើត​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សាលា​ទៅវិញទៅមក​ដើម្បី​រៀនសូត្រ​ពីគ្នា ចែករម្លែក​គោលនយោបាយ បទពិសោធន៍ និង​វិធីសាស្ត្រ​បណ្តុះបណ្តាល​។​

លោក​បាន​បញ្ជាក់ថា​ ​បេសកកម្ម​របស់​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​គឺ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​ ជាពិសេស​វិស័យ​ឯកជន​ឱ្យ​កាន់តែ​ប្រសើរឡើង​ឱ្យ​ស្របតាម​គោល​នយោ​បាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​។​ទិសដៅ​បន្ទាប់​របស់​សហព័ន្ធ​គឺ​ការកសាង​សមត្ថភាព​អភិវឌ្ឍ​សាលារៀនធ្វើ​យ៉ាងម៉េច​ឱ្យ​គ្រឹះស្ថាន​ឯក​ជ​ន​ទាំងអស់ ផ្តល់​សេវា​អប់រំ​កាន់​តែមាន​គុណភាព​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម