ព័ត៌មានជាតិ
ក្រុមហ៊ុនខេមជេដ អេស៊ា សហការ មន្ទីរពេទ្យ BLK-MAX នាំយកបច្ចេកវិទ្យាព្យាបាលជំងឺធ្ងន់ និងរ៉ាំរ៉ៃ
ក្រុមហ៊ុនខេមជេដ អេស៊ា Cam-Jade Asia (ASH) ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់វេជ្ជសាស្ត្រអន្តរជាតិក្នុងការរៀបចំ និង បញ្ជូនអ្នកជំងឺកម្ពុជាទៅព្យាបាលនៅគ្រប់មន្ទីរពេទ្យ និង គ្រប់ប្រទេស បានចុះហត្ថលេខា ជាមួយមន្ទីរពេទ្យថ្មីមួយទៀតមកពីឥណ្ឌា គឺមន្ទីរពេទ្យ BLK-MAX Super Speciality Hospital ក្នុងគោលបំណងនាំយកនូវបច្ចេកវិទ្យាព្យាបាលជំងឺធ្ងន់ៗ និង រ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺខូចតំរង់នោម ជំងឺក្រិនថ្លើម ជំងឺមហារីកថ្លើម និងជំងឺមហារីកសួតជាដើម ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងការផ្តល់សិទ្ធិផ្តាច់មុខជាការិយាលយ័តំណាង របស់មន្ទីរពេទ្យឥណ្ឌាប្រចាំនៅកម្ពុជា រវាងស្ថាបន័វេជ្ជសាស្រ្តទាំងពីរបានប្រព្រឹត្តិទៅ កាលពីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅ រាធានីភ្នំពេញ។
នៅក្នុងពិធីចុះហត្ថលេខានោះ ក៏មានការរៀបចំធ្វើសិក្ខាសាលាវេជ្ជសាស្ត្រយល់ដឹងពីជំងឺតំរង់នោម និងជំងឺមហារីកដែលមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសនីមួយៗមកធ្វើការបកស្រាយផ្ទាល់ ដើម្បីចែករំលែកជាបទពិសោធន៍ក៏ដូចជាចំណេះដឹងទូទៅផ្នែកសុខភាព ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការចូលរួមលើកកម្ពស់វិសយ័សុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ ជាពិសេសចំណេះដឹងផ្នែកវេជ្ជសាស្រ្តទំនើបនៅក្នុងតំបន់ និងប្រទេសជិតខាង។

លោកស្រី ពិន នេត្រា ស្ថាបនិក និងអគ្គនាយិកា របស់ ASH បានមានប្រសាសន៍ថា គោលបំណងតែមួយគត់គឺយើងចង់ផ្តល់ដំណោះស្រាយជូនអ្នកជំងឺ និងក្រុមគ្រួសារ ពេលពួកគាត់ជួបវិបត្តិសុខភាព។
លោកស្រី ពិន នេត្រា មានប្រសាសន៍បន្តថា៖ “ភាពច្បាស់លាស់ មានតម្លាភាព បូកផ្សំជាមួយបទពិសោធន៍ប្រមាណ ២០ ឆ្នាំមកនេះ យើងសង្កេតឃើញថា ជំងឺធ្ងន់ៗ និង ភាពស្មុគស្មាញ មានអត្រាកើនឡើងជាបន្តបន្ទាប់ ដូចនេះការស្រាវជ្រាវរកមន្ទីរពេទ្យល្បីៗ និងមានជំនាញច្បាស់លាស់កាន់តែមានសារៈសំខាន់។ ការចាប់ដៃគូរសហការជាមួយមន្ទីរពេទ្យ BLK-MAX ប្រទេសឥណ្ឌា ដោយសារតែមន្ទីរពេទ្យមានអ្នកជំនាញឯកទេសល្បីៗ និងមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែកវះកាត់ជំងឺខូចតំរង់នោម ជំងឺក្រិនថ្លើម និង ការវះកាត់ព្យាបាលជំងឺមហារីកប្រកបដោយប្រសិទ្ធិភាពខ្ពស់ ខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំកំពុងប្រឈមជាមួយជំងឺមហារីកគួរអោយព្រួយបារម្ភ”។

លោកស្រីបានបន្តទៀតថា ការសហការនេះក៏ដើម្បីជួយជំរុញដល់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងផ្តល់ភាពងាយស្រួលដល់អ្នកជំងឺក្នុងការទទួលយកព័ត៌មាន ពីសេវាវេជ្ជសាស្រ្តបែបទំនើបរបស់ប្រទេសឥណ្ឌាផងដែរ។

ក្នុងឱកាសនោះដែរលោក Kham Moez ប្រធានផ្នែកទីផ្សាអន្តរជាតិរបស់មន្ទីរពេទ្យ BLK-Max បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអន្តរជាតិរបស់មន្ទីរពេទ្យយើងបានសម្រេចជ្រើសតាំងក្រុមហ៊ុន ខេមជេដអេស៊ា ដែលមានម៉ាកថា ASH-Charter ជាការិយាល័យតំណាងមន្ទីរពេទ្យ BLK-Max តែមួយគត់ប្រចាំនៅប្រទេសកម្ពុជា ដោយយើងបានសម្លឹងឃើញពីសក្តានុពលរបស់ក្រុមហ៊ុន និងបទពិសោធន៍ជាច្រើនឆ្នាំប្រកបដោយវិជ្ជាជីវៈ ដែលយើងអាចមានទំនុកចិត្តនឹងផ្តល់ភាពងាយស្រួល ក៏ដូចជាការពង្រឹង សេវាវេជ្ជសាស្រ្ត ទេសចរណ៍ប៉ែកខាងជើងនៃប្រទេស ឥណ្ឌា ជូនប្រជាជនកម្ពុជា ដែលកំពុងប្រឈមនូវជំងឺរ៉ាំរ៉ៃមួយចំនួន៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ