ព័ត៌មានជាតិ
ក្រសួងផែនការដកប័ណ្ណសមធម៌ពីគ្រួសារមានជីវភាពប្រសើរឡើង មកវិញជាង១៤៤០០ករណី
រហូតមកដល់ពេលនេះ ក្រសួងផែនការបានដកហូតប័ណ្ណសមធម៌ត្រឡប់មកវិញពីគ្រួសារដែលមានជីវភាពល្អប្រសើរបានចំនួន១៤៤០០ករណីនៅទូទាំងប្រទេស។
លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែធ្នូនេះថា គិតមកត្រឹមពេលនេះ ក្រសួងផែនការ បានរកឃើញភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរឡើង ដោយបានដកប័ណ្ណសមធម៌ត្រឡប់មកវិញ បានចំនួនជាង១៤៤០០ករណីហើយ ។
លោកបានបន្តថា ក្រសួងនៅតែបន្តដោះស្រាយនូវរាល់បាតុភាពដែលកើតមានឡើងក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងមានក្រុមការងារទទួលខុសត្រូវអនុវត្តភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានពីភាពមិនប្រក្រតីនោះ តាមបណ្តាញសារព័ត៌មាន ,ការរាយការណ៍ណាមួយ,តាមបណ្តាញទំនាក់ទំនងសង្គម។
ជាមួយគ្នានេះដែរ លោកបានបន្តថា «យើងនៅតែបន្តស្វែងរកគ្រួសារដែលបានកំពុងធ្លាក់ខ្លួនក្រីក្រ
ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩នេះ យើងមិនបណ្តោយអោយគ្រួសារទាំងនោះ នៅឯកោ អត់អាហារ មិនទទួលបានការឧបត្ថម្ភនោះទេ យើងនឹងដោះស្រាយជូនគាត់ភ្លាមៗ ដោយផ្តល់នូវការសម្ភាសន៍ ដើម្បីកំណត់នូវកម្រិតភាពក្រីក្ររបស់គាត់ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល »។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងមហាផ្ទៃសហការជាមួយក្រសួងផែនការ និងក្រសួង-
ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការពិនិត្យតាមដានការអនុវត្តការងាផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោ ជាបន្ទាន់ ប្រសិនបើរកឃើញថា មានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។
លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានប្រាប់អ្នកសារព័ត៍មាននៅដើមខែធ្នូ កន្លងទៅនេះថា រដ្ឋាភិបាលនៅបន្តផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ ដូចការប្រកាសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី កាលពីពេលកន្លងមកថា នឹងផ្តល់ជូនរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ហើយការធ្វើដូចនេះនឹងនៅបន្តទៀតបើស្ថានភាពកូវីដមិនថមថយ។
លោកបន្ថែមថា គិតមកត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ១៣៥លានដុល្លារ លើពលរដ្ឋក្រីក្រជិត៦៩ម៉ឺនគ្រួសារឬស្មើនឹងជាង២,៨លាននាក់ហើយការចំណាយនេះនឹងនៅបន្តដល់ឆ្នាំ២០២១ប្រសិនបើពលរដ្ឋប្រឈមមុខនឹងការខ្វះខាតខាងថវិកា៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង