Connect with us

ព័ត៌មានជាតិ

វេទិកាអុំទូកមិន​ធ្លាប់មាននៅ​ខេត្ត​បាត់​ដំបង សង់​ជិត​រួច អាចផ្ទុកភ្ញៀវបានជិត ៤០០ នាក់

បានផុស

នៅ

វេទិកា​អុំទូក​ដ៏​ថ្មី​សន្លាង​នឹង​លេច​ឡើង​ក្នុង​ក្រុង​បាត់ដំបង ជា​សមិទ្ធផលមួយ​ទៀតក្នុងអាណត្តិរបស់លោក សុខ លូ ជាអភិបាលខេត្ត។

វេទិកាអុំទូកមុនហាក់មិនសមជាវេទិកាសម្រាប់បុណ្យអុំទូកប្រចាំឆ្នាំនៃប្រពៃណីជាតិ ហើយក៏មិនស័ក្ដិសមជាកន្លែងអង្គុយទស្សនារបស់មន្ត្រីជាន់ខ្ពស់មើលការប្រកួតរបស់កីឡាករ កីឡាការិនី​ក៏មិនសព្វជ្រុងជ្រោយ ស្របជាមួយបរិយាកាសអាប់អ៊ួរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា វេទិកាអុំទូកខេត្តបាត់ដំបងនឹងលេចចេញរូបរាង គ្រោងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខាងមុខ។

វេទិកាអុំទូកដែលជាសមិទ្ធផលដ៏ថ្មីស្រឡាងneH នឹង​លើកកម្ពស់សោភ័ណ្ឌភាពដល់ខេត្តបាត់ដំបង និង​ទាក់ទាញចក្ខុរបស់ភ្ញៀវបរទេសផងដែរ ខណះពួកគេដើរទស្សនាកម្សាន្ត​តាមដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង។

វេទិកាអុំទូកខេត្តបាត់ដំបងបានសាងសង់ឡើងរ៉បតាមមាត់ស្ទឹងសង្កែត្រើយខាងលិចបែរមុខទៅទិសខាងកើត មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណ ជិត៤០០នាក់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម