Connect with us

ព័ត៌មានជាតិ

កន្លះឆ្នាំនេះ ខេត្តមណ្ឌលគិរី បានដកហូតអន្ទាក់ដាក់សត្វព្រៃបានរាប់រយរាប់ពាន់អន្ទាក់

បានផុស

នៅ

ត្រឹមឆមាសទីមួយនៃឆ្នាំ២០២២នេះ មន្រ្តីឧទ្យានុរក្សខេត្តមណ្ឌលគិរីបានដកហូតអន្ទាក់សម្រាប់ទាក់សត្វព្រៃរាប់រយគ្រឿង មានដូចជា អន្ទាក់ខ្សែកាប អន្ទាក់ខ្សែពួរ កាំភ្លើងកែច្នៃ កាំភ្លើងAK និងសម្ភារៈផ្សេងទៀតដែលត្រូវបានឧទ្យានុរក្សខេត្តនេះ បានដោះ និងប្រមូលបានជាភស្តុតាងបញ្ជូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានថ្លែងនៅក្នុងយុទ្ធនាការអន្ទាក់សូន្យថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានធ្វើការទប់ស្កាត់ និងចូលរួមបង្ក្រាបយ៉ាងសកម្ម ចំពោះបទល្មើសចល័ត ក៏ដូចជា មានការបង្រ្កាបនូវការដឹងជញ្ជូនសត្វព្រៃ ការសម្លាប់ និងដាក់អន្ទាក់សត្វព្រៃផងដែរ។ ចំពោះការដោះអន្ទាក់សត្វព្រៃនេះ គឺមន្រ្តីឧទ្យាននុរក្សមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល ឬដោះយកអន្ទាក់ទាំងនេះ។

ក្នុងនោះ នៅឆមាសទីមួយនៃឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សមណ្ឌលគិរីប្រមូលបានភស្តុតាងក្នុងការដាក់អន្ទាក់សត្វព្រៃដូចជា ដកហូតរណាយន្តសរុប ២៤៥គ្រឿង ដកហូត និងប្រមូលបានអន្ទាក់ខ្សែកាបចំនួន ៨៦១ខ្សែ ដកយកអន្ទាក់ខ្សែពួរចំនួន ១,៩១០ខ្សែ អន្ទាក់ឆក់ប្រវែង ៧៥០ម៉ែត្រ កាំភ្លើងកែច្នៃ១៩ដើម កាំភ្លើងធ្នុងដូងចំនួន០៣ដើម កាំភ្លើងអាកា ០២ដើម និង អាវុធCKC ចំនួន០១ដើម។ ភស្តុតាងទាំងនេះ នឹងធ្វើសំណុំរឿងយកទៅប្រគល់ឱ្យតុលាការកាត់ទោសតាមផ្លូវច្បាប់។

ជាមួយគ្នានេះ លោក កែវ សុភគ៌ ក៏បានចាត់នូវវិធានការយ៉ាងតឹងរឹងចំពោះឈ្មួញជួញដូរសត្វព្រៃ អ្នកដាក់អន្ទាក់ និងបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ឬអ្នកនៅតែបន្តល្មើសច្បាប់ក្នុងខេត្តមណ្ឌលគិរីនេះ នឹងប្រឈមមុខជាមួយច្បាប់ដែលបានដាក់មក។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមដាក់ចេញបន្ថែមនូវចំណាត់ការដ៏ម៉ឺងម៉ាត់ចំពោះជនទាំងឡាយណាដែលនៅតែធ្វើសកម្មភាពដាក់អន្ទាក់ បរបាញ់ និងជួញដូរសត្វព្រៃគ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិនិងក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី គឺការអនុវត្តច្បាប់របស់មន្រ្តីឧទ្យានុរក្ស នឹងនៅតែមានស្មារតីពង្រឹងការអនុវត្តច្បាប់ និងការចុះដើរល្បាត ក្នុងបុព្វហេតុការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះស្របតាមគោលបំណងនិងគោលដៅនៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ» ៕

ដោយ ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៧ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម