Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ដាក់ទិសដៅ​ផ្គត់ផ្គង់​សេវាទឹកស្អាត​ដល់សហគមន៍​ជនបទឱ្យបាន​ ១០០% ត្រឹមឆ្នាំ ២០២៥

បានផុស

នៅ

ក្រសួងអភិវឌ្ឍន៍ជនបទ ​បាន​កំណត់ទិសដៅផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យឲ្យបាន១០០% នៅត្រឹមឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹក​ស្អាត និងការ​លើកកម្ពស់អនាម័យនៅជន​បទឆ្នាំ២០១៤-២០២៥ ដើម្បី​ធ្វើឱ្យសេវាទឹកស្អាត សុខភាព និងអនាម័យ​នៅ​ជន​បទ​​មានភាពប្រសើរឡើង​ និងប្រកប​ដោយ​​និរន្តរភាពដើម្បីរួមចំណែក​គាំទ្រដល់​រាជរដ្ឋាភិបាលក្នុងការ​លើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា គិត​ដល់​ពេលនេះ អត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត ជនបទ និងអនាម័យជន បទមាន​រហូតដល់ជាង ៨០% ហើយ។

​ក្រសួងបានសាងសង់អណ្តូងទឹកគ្រប់ប្រភេទបានចំនួន ជាង ១ ម៉ឺនអណ្ដូង (១១ ៧៤១) ជួស​ជុល​អណ្តូងគ្រប់ប្រភេទ ដែលខូចឱ្យដំណើរការឡើងវិញបានចំនួន ១ ៥៨៥ អណ្តូង ស្តារ និងសាង​សង់​ស្រះទឹកសហគមន៍ចំនួន ១ ២៧១ ស្រះ និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៨ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម